អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក Nguyen Phu Trong អញ្ជើញធ្វើជា អធិបតីនៅកិច្ចប្រជុំគណៈកម្មាធិការមជ្ឈឹមទទួលបន្ទុការងារប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ

(VOVWORLD) -  អញ្ជើញថ្លែងសន្និដ្ឋាននៅកិច្ចប្រជុំ លោកអគ្គលេខាបក្ស ប្រធានរដ្ឋវៀត ណាមបានសំណូមពរអោយគណៈកម្មាធិការ អង្គការបក្សគ្រប់ជាន់ថ្នាក់ បន្ត បង្កើនការបញ្ជាដឹកនាំអោយស្ថាប័នសមត្ថកិច្ចអនុវត្តភារកិច្ចយ៉ាងសកម្ម សម្រេចអោយបានទាន់ពេលវេលានូវដំណើរការស៊ើបអង្កេត ជំនុំជំរះនិងកាត់ ទោសបណ្ដារឿងក្ដីតាមផែនការរបស់គណៈកម្មាធិការ។ 
អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក Nguyen Phu Trong អញ្ជើញធ្វើជា អធិបតីនៅកិច្ចប្រជុំគណៈកម្មាធិការមជ្ឈឹមទទួលបន្ទុការងារប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ - ảnh 1 អគ្គលេខាបក្ស ប្រធានរដ្ឋ វៀតណាមលោក Nguyen Phu Trong អញ្ជើញថ្លែងនៅកិច្ចប្រជុំ (រូបថត៖ TTXVN)

  នាថ្ងៃទី១៨ ខែវិច្ឆិកា នៅរដ្ឋធានីហាណូយ គណៈអចិន្រ្តៃយ៍នៃគណៈកម្មា ធិការមជ្ឈឹមទទួលបន្ទុកការងារប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ បានរៀបចំកិច្ច ប្រជុំក្រោមអធិបតីភាពរបស់អគ្គលេខាបក្ស ប្រធានរដ្ឋ វៀតណាមលោក Nguyen Phu Trong និងជាប្រធានគណៈកម្មាធិការនេះ។ អង្គប្រជុំបានស្ដាប់របាយការណ៍ ស្ដីពីលទ្ធផលដោះស្រាយសំណុំរឿងនានាដែលត្រូវបានគណៈកម្មាធិការតាមដាន បញ្ជាណែនាំ ហើយពិភាក្សា ផ្ដល់ មតិដោះស្រាយចំពោះរឿងក្ដី ដ៏ ធ្ងន់ធ្ងរ ស្មុគស្មាញ មួយចំនួន។ អញ្ជើញថ្លែងសន្និដ្ឋាននៅកិច្ចប្រជុំ លោកអគ្គលេខាបក្ស ប្រធានរដ្ឋវៀត ណាមបានសំណូមពរអោយគណៈកម្មាធិការ អង្គការបក្សគ្រប់ជាន់ថ្នាក់ បន្ត បង្កើនការបញ្ជាដឹកនាំអោយស្ថាប័នសមត្ថកិច្ចអនុវត្តភារកិច្ចយ៉ាងសកម្ម សម្រេចអោយបានទាន់ពេលវេលានូវដំណើរការស៊ើបអង្កេត ជំនុំជំរះនិងកាត់ ទោសបណ្ដារឿងក្ដីតាមផែនការរបស់គណៈកម្មាធិការ។ ចាប់ពីពេលនេះរហូត ដល់ចុងឆ្នាំ២០១៩ ត្រូវការបញ្ចប់ការស៊ើបអង្កេតរឿងក្ដីចំនួន៦ ចេញដីការ ចោទប្រកាន់និងកាត់ទោសរឿងក្ដីចំនួន៥ បើកសាលាដំបូងជំនុំជំ្រះរឿងក្ដីចំនួន១១ និងជំនុំជម្រះឧទ្ធរណ៍រឿងក្ដីចំនួន២៕

ប្រតិកម្មទៅវិញ

ផ្សេងៗ