អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក Nguyen Phu Trong អញ្ជើញអុជធូបទៀនឧទ្ទិសដល់ វិញ្ញាណក្ខ័ន្ធអគ្គលេខាបក្សលោក Nguyen Van Linh

(VOVWORLD) - នារសៀលថ្ងៃទី២៧ ខែមករា អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក Nguyen Phu Trong បានអញ្ជើញទៅអុជធូបទៀនឧទ្ទិសដល់ វិញ្ញាណក្ខ័ន្ធអគ្គលេខាបក្ស លោក Nguyen Van Linh ព្រមទាំងសាកសួរសុខទុក្ខ ជូនពរបុណ្យចូលឆ្នាំថ្មី ប្រពៃណីលោកស្រី Ngo Thi Hue ភរិយាអគ្គលេខាបក្សលោក Nguyen Van Linh និងក្រុមគ្រួសារនៅផ្ទះរបស់ខ្លួននៅទីក្រុងហូជីមិញ។
អគ្គលេខាបក្សលោក Nguyen Van Linh កូនសិស្សឆ្នើមម្នាក់របស់លោក ប្រធានហូជីមិញ ថ្នាក់ដឹកនាំដ៏ឈ្លាសវៃរបស់បក្ស ព្រមទាំងក៏ជាគំរូដ៏ភ្លឺស្វាង អំពីស្មារតីហ៊ានគិតហ៊ានធ្វើហ៊ានទទួលខុសត្រូវចំពោះបក្ស ចំពោះប្រជាជនផង ដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ