អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក Nguyen Phu Trong អញ្ជើញ​អុជធូប​ទៀន​ឧទ្ទិសដល់វិញ្ញាណក្ខ័ន្ធអតីតអគ្គលេខាបក្ស លោក Le Duan និង លោក Truong Chinh

(VOVWORLD) -ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ឆ្នាំកុរ ឯកស័ក ២០១៩ និងរំលឹកខួបលើកទី ៨៩ ទិវាបង្កើតបក្សកុម្មុយនិស្តវៀតណាមនោះ នាព្រឹកថ្ងៃទី ២ ខែកុម្ភៈ (ពោលគឺថ្ងៃទី ២៨ ខែទី ១២ តាមច័ន្ទគតិឆ្នាំចរ សំរឹទ្ធស័ក) អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក Nguyen Phu Trong បានអញ្ជើញទៅ អុជធូបទៀនឧទ្ទិសដល់វិញ្ញាណក្ខ័ន្ធអតីតអគ្គលេខាបក្ស លោក Le Duan និង លោក Truong Chinh នៅគេហដ្ឋានរបស់លោកទាំងពីររូប។
អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក Nguyen Phu Trong អញ្ជើញ​អុជធូប​ទៀន​ឧទ្ទិសដល់វិញ្ញាណក្ខ័ន្ធអតីតអគ្គលេខាបក្ស លោក Le Duan និង លោក Truong Chinh - ảnh 1 អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក Nguyen Phu Trong អញ្ជើញអុជធូបទៀនឧទ្ទិសដល់វិញ្ញាណក្ខ័ន្ធអតីតអគ្គលេខាបក្ស លោក Le Duan (រូបថត TTXVN)

អញ្ជើញថ្លែងមតិនៅទីនេះ លោក Nguyen Phu Trong បានសម្ដែងនូការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះបណ្ដាអតីតថ្នាក់ដឹកនាំ ដែលបានបូជាជាច្រើន ដើម្បីឯករាជ្យ សេរីភាពនៃមាតុភូមិ ដើម្បីសុភមង្គលរបស់ប្រជាជន។ អគ្គលេខាបក្ស ប្រធានរដ្ឋ លោក Nguyen Phu Trong មានគោលបំណងថា គ្រួសារអតីតអគ្គលេខាបក្ស លោក Le Duan និង លោក Truong Chinh បន្តពង្រីកប្រពៃណី ខិតខំប្រឹងប្រែងបង្កើតស្នាដៃជាច្រើនថែមទៀតក្នុងការងារ ក៏ដូចជារួមចំណែកកសាងប្រទេសជាតិយ៉ាងសកម្មផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ