អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក Nguyen Phu Trong អញ្ជើញអុជធូបនិងដាំ ដើមឈើនៅព្រះបរមរាជវាំងថាំងឡុង

(VOVWORLD) - លោកអគ្គលេខាបក្ស ប្រធានរដ្ឋ Nguyen Phu Trong និងគណៈប្រតិភូបាន អុជធូបរំលឹកវិញ្ញាណក្ខ័ន្ធស្ដេច Ly Thai To នៃសម័យរាជវង្ស Ly ដែលបានសម្រេចចិត្ត បន្លាស់ទីរាជធានីមកថាំងឡុងកាលពីសរទៈរដូវឆ្នាំ១០១០។ 

អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក Nguyen Phu Trong អញ្ជើញអុជធូបនិងដាំ ដើមឈើនៅព្រះបរមរាជវាំងថាំងឡុង - ảnh 1អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក Nguyen Phu Trong អញ្ជើញអុជធូបនៅវិមាន Kinh Thien ស្ថិតនៅក្នុងបរិវេណកេរ្តិ៍ដំណែលព្រះបរមរាជវាំងថាំងឡុង។ (រូបថត៖ TTXVN)
នាព្រឹកថ្ងៃទី១៧ កុម្ភៈ (ពោលគឺថ្ងៃទី៦បុណ្យតេតឆ្នាំឆ្លូវត្រីស័ក) ក្នុងបរិយាកាសដ៏ សោមនស្សរីករាយនៃឆ្នាំថ្មី អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក Nguyen Phu Trong បានអញ្ជើញអុជធូបរំលឹកវិញ្ញាណក្ខ័ន្ធបណ្ដាស្ដេច បុព្វបុរសនិងវីរៈបុរស ដែល មានគុណូបការៈចំពោះប្រទេសជាតិ ហើយដាំដើមឈើអនុស្សាវរីយ៍នៅក្នុងបរិវេណ កេរ្តិ៍ដំណែលព្រះបរមរាជវាំងថាំងឡុង (រដ្ឋធានីហាណូយ)។  
លោកអគ្គលេខាបក្ស ប្រធានរដ្ឋ Nguyen Phu Trong និងគណៈប្រតិភូបាន អុជធូបរំលឹកវិញ្ញាណក្ខ័ន្ធស្ដេច Ly Thai To នៃសម័យរាជវង្ស Ly ដែលបានសម្រេចចិត្ត បន្លាស់ទីរាជធានីមកថាំងឡុងកាលពីសរទៈរដូវឆ្នាំ១០១០។ លោកអគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមក៏បានសម្ដែងនូវការប្ដេជ្ញាចិត្ត ពង្រីកប្រពៃណីវប្បធម៌ វីរៈភាពនៃ ថាំងឡុង-ហាណូយ និងរាល់តម្លៃដ៏ថ្លៃថ្លារបស់ប្រជាជាតិ ដើម្បីពូនជ្រុំឲ្យផែនមហា សាមគ្គីជនជាតិទាំងមូលកាន់តែរឹងមាំ កសាងប្រទេសជាតិឲ្យកាន់តែសម្បូររុងរឿង អារិយ្យធម៌ និងទំនើប ឆ្ពោះទៅគោលដៅប្រជាជនសម្បូរធូធារ ប្រទេសជាតិខ្លាំងមាំមួន ប្រជាធិបតេយ្យ សមភាព និងអារិយ្យធម៌។
អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក Nguyen Phu Trong អញ្ជើញអុជធូបនិងដាំ ដើមឈើនៅព្រះបរមរាជវាំងថាំងឡុង - ảnh 2លោកអគ្គលេខាបក្ស ប្រធានរដ្ឋ Nguyen Phu Trong រួមជា មួយថ្នាក់ដឹកនាំមជ្ឈឹមនិងទីក្រុងហាណូយបានចូលរួមដាំដើមឈើក្នុងមណ្ឌលកេរ្តិ៍ដំណែល។ (រូបថត៖ TTXVN)
បន្ទាប់ពីពិធីអុជធូប លោកអគ្គលេខាបក្ស ប្រធានរដ្ឋ Nguyen Phu Trong រួមជា មួយថ្នាក់ដឹកនាំមជ្ឈឹមនិងទីក្រុងហាណូយបានចូលរួមដាំដើមឈើក្នុងមណ្ឌល កេរ្តិ៍ដំណែល៕

ប្រតិកម្មទៅវិញ

ផ្សេងៗ