អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមអញ្ជើញចូលរួមនិងថ្លែងមតិបញ្ជាណែនាំនៅសន្និសីទនគរបាលទូទាំងប្រទេសលើកទី៧៤
(VOVWORLD) - សន្និសីទនគរបាលជាតិលើក ទី ៧៤ បានប្រារព្ធ នាព្រឹកថ្ងៃទី ៣ ខែមករា នៅទីក្រុងហាណូយ។ សន្និសីទនេះបានប្រារព្ធឡើង សំដៅបូកសរុបនិងវាយតម្លៃអំពីស្ថានភាពនិងលទ្ធផលគ្រប់ជ្រុងជ្រោយនៃផ្នែកនគរបាលវៀត ណាមក្នុងឆ្នាំ ២០១៨ ព្រមទាំងពិនិត្យឡើងវិញនូវលទ្ធផលនៃពាក់កណ្តាលអាណត្តិ ២០១៦- ២០១៨ និងបូកសរុបចលនាប្រឡងប្រណាំង “ដើម្បីសន្តិសុខមាតុប្រទេស” ឆ្នាំ ២០១៨ផងដែរ ។
អគ្គលេខាបក្ស ប្រធានរដ្ឋ លោក Nguyen Phu Trong អញ្ជើញត្រួតពល នគរបាលប្រជាជន (រូបថតៈ anninhthudo.vn) |
អញ្ជើញថ្លែងនៅសន្និសីទ អគ្គលេខាបក្ស ប្រធានរដ្ឋ លោក Nguyen Phu Trong បានវាយតំលៃខ្ពស់ ចំពោះកិច្ចខិតប្រឹងប្រែងនិងការរួមចំណែកដ៏ធំធេងរបស់កម្លាំងនគរបាលប្រជាជនទៅក្នុងសមិទ្ធផលរួមរបស់ប្រទេសជាតិ; ទទួលស្គាល់និងលើកតំកើងកម្មាភិបាលគំរូ យុទ្ធជនគំរូពិតប្រាកដ “ដើម្បីប្រទេសជាតិភ្លេចខ្លួន ដើម្បីប្រជាជនបម្រើជានិច្ច” ជាពិសេសជំនះ ពុះពាររាល់ការលំបាកទាំងអស់ ដើម្បីបំពេញភារកិច្ចប្រកបដោយជោគ ជ័យ។
អគ្គលេខាបក្ស ប្រធានរដ្ឋ លោក Nguyen Phu Trong បានលើកច្បាស់ ថា វិស័យនគរបាល ត្រូវលើកកម្ពស់គុណភាពនិងប្រសិទ្ធភាពនៃការសម្របសម្រួលនិងកិច្ចសហប្រតិបត្តិការរវាងនគរបាលប្រជាជន ជាមួយកងទ័ពប្រជាជន គ្រប់លំដាប់ថ្នាក់ក្នុងការអនុវត្តគោលដៅ ភារកិច្ច អំពី នយោ បាយ សេដ្ឋកិច្ច សង្គម ការពារជាតិសន្តិសុខនិងកិច្ចការបរទេស។
ទិដ្ឋភាពនៃសន្និសីទនគរបាលទូទាំងប្រទេសលើកទី៧៤ |
លើសពីនេះទៅទៀត ផ្នែកនគរបាល ត្រូវការការជំរុញសកម្មភាពសហប្រតិ បត្តិការអន្តរជាតិ បន្តពង្រឹងនិងពង្រីកទំនាក់ទំនងសហប្រតិបត្តិការដែលមានជាប់ទាក់ទងជាមួយបណ្តាប្រទេសនិងអង្គការអន្ដរជាតិនានា។ ជាពិសេស ម្ចាស់ការ អនុវត្តន៍រាល់វិធានការ ការពារសន្តិសុខ ផលប្រ យោជន៍ជាតិ រួមចំណែកអនុវត្តន៍ប្រកបដោយប្រសិទ្ធភាពនូវគោលមាគ៌ា គោលនយោបាយកិច្ចការបរទេសរបស់បក្សនិងរដ្ឋផងដែរ៕