អគ្គលេខាបក្ស លោក Nguyen Phu Trong៖ ចាំបាច់ត្រូវបង្កើតស្មារតីថ្មី និងការប្តេជ្ញាចិត្តថ្មីក្នុងការតស៊ូបង្ការ ប្រយុទ្ធប្រឆាំងអំពើពុករលួយ និងភាពអសកម្ម
(VOVWORLD) - នាថ្ងៃទី ១៨ ខែវិច្ឆិកា នៅទីក្រុងហាណូយ គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការដឹកនាំជាតិទទួលបន្ទុកការប្រយុទ្ធប្រឆាំងអំពើពុករលួយ និងភាពអសកម្ម (គណៈកម្មាធិការដឹកនាំ) បានបើកកិច្ចប្រជុំក្រោមអធិបតីភាពរបស់អគ្គលេខាបក្ស លោក Nguyen Phu Trong ប្រធានគណៈកម្មាធិការដឹកនាំ។
អគ្គលេខាបក្ស លោក Nguyen Phu Trong |
អញ្ជើញថ្លែងសន្និដ្ឋានកិច្ចប្រជុំនេះ អគ្គលេខាបក្ស លោក Nguyen Phu Trong ប្រធានគណៈកម្មការដឹកនាំបានស្នើឲ្យគណៈកម្មាធិការ និងអង្គការបក្សគ្រប់ជាន់ថ្នាក់ធ្វើការអនុវត្តន៍យ៉ាងម៉ឺងម៉ាត់ និងប្រកបដោយប្រសិទ្ធភាពនូវភារកិច្ចបង្ការ និងប្រយុទ្ធប្រឆាំងអំពើពុករលួយ និងភាពអសកម្ម។ លោកអគ្គលេខាបក្សNguyen Phu Trong បានលើកច្បាស់ថា ត្រូវបង្កើតស្មារតីថ្មី ការប្ដេជ្ញាចិត្តថ្មី ក្នុងការតស៊ូបង្ការ ប្រយុទ្ធប្រឆាំងអំពើពុករលួយ និងភាពអសកម្ម។ ទន្ទឹមនឹងនេះ ប្ដេជ្ញាចិត្តបង្ការ ទប់ស្កាត់ និងដោះស្រាយយ៉ាងម៉ឺងម៉ាត់នូវអំពើពុករលួយ និងភាពអសកម្ម ជាពិសេសគឺការធ្លាក់ចុះអំពីសតិអារម្មណ៍នយោបាយ សីលធម៌ របៀបរស់នៅរបស់កម្មាភិបាល បក្ខជន។
ទិដ្ឋភាពនៃកិច្ចប្រជុំ |
ក្នុងស្មារតីនេះ លោកអគ្គលេខាបក្ស Nguyen Phu Trong បានស្នើឲ្យជំរុញខ្លាំងការស៊ើបអង្កេត និងកាត់ទោសសំណុំរឿង ក្រោមដែនសម្ថកិច្ចរបស់គណៈកម្មាធិការ ហើយខិតខំប្រឹងប្រែងបំពេញភារកិច្ចឆ្នាំ ២០២១ តាមផែនការកំណត់របស់គណកម្មាធិការផងដែរ៕