អគ្គលេខាបក្ស លោក Nguyen Phu Trong ជឿជាក់ទៅលើបម្រែបម្រួលវិជ្ជមាននៃទំនាក់ទំនងវៀតណាម-ឥណ្ឌូនេស៊ី

(VOVWORLD) -ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចជាផ្លូវការនៅសាធារណរដ្ឋឥណ្ឌូនេ ស៊ី នាយប់ ថ្ងៃទី២៣សីហា នៅរដ្ឋធានី Jakarta អគ្គលេខាបក្ស លោក Nguyen Phu Trong បាន អញ្ជើញចូលរួមពិធីជប់លៀងរៀបចំដោយសភាពាណិជ្ជកម្មនិងឧស្សាហកម្ឥណ្ឌូនេសី។ 
អគ្គលេខាបក្ស លោក Nguyen Phu Trong ជឿជាក់ទៅលើបម្រែបម្រួលវិជ្ជមាននៃទំនាក់ទំនងវៀតណាម-ឥណ្ឌូនេស៊ី - ảnh 1

អគ្គលេខាបក្ស លោក Nguyen Phu Trong ជឿជាក់ទៅលើបម្រែបម្រួលវិជ្ជមាន នៃទំនាក់ទំនងវៀតណាម-ឥណ្ឌូនេស៊ី

អញ្ជើញថ្លែងមតិចំពោះមុខសាជីវកម្មនិងសហគ្រាសនានារបស់ឥណ្ឌូនេស៊ី លោក Nguyen Phu Trong បានលើកច្បាស់ថា៖

        “ជាប្រទេសកំពុងអភិវឌ្ឍន៍និងកំពុងអនុវត្តឧស្សាហូបនីយកម្ម ទំនើប ភាវូបនី យកម្មនោះ វៀតណាមយកចិត្តទុកដាក់យ៉ាងខ្លាំង លើកិច្ចសហប្រតិបត្តិការ ការជួយ ឧបត្ថម្ភ បទពិសោធន៍និងប្រភពកម្លាំងពីខាងក្រៅ។ ជាពិសេស យកចិត្តទុកដាក់លើ ការទាក់ទាញទុនវិនិយោគផ្ទាល់ពីបរទេស (FDI)និងទុនជួយឧបត្ថម្ភអភិវឌ្ឍន៍ជាផ្លូវ ការ (ODA)។ វៀតណាមមានបំណងវិនិយោគិននិងសហគ្រាសបរទេស ក្នុងនោះ មានវិនិយោគិនឥណ្ឌូនេស៊ីធ្វើការវិនិយោគចូលវៀតណាមផងដែរ”។

        មុននោះ អគ្គលេខាបក្ស លោក Nguyen Phu Trong បានអញ្ជើញទទួលជួប ជាមួយគណៈប្រតិភូសមាគមមិត្តភាពឥណ្ឌូនេស៊ី-វៀតណាម ដឹកនាំដោយលោក Budiarsa Sastrawitana ប្រធានសមាគម មកសម្តែងការគួរសម។ ក្នុងឱកាសនេះ សមាគមមិត្តភាពឥណ្ឌូនេស៊ី-វៀតណាម និងសមាគមមិត្តភាពវៀតណាម-ឥណ្ឌូ នេស៊ី បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការរវាងសមាគមទាំងពីរ ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ