អគ្គលេខាបក្ស លោក Nguyen Phu Trong ជួបជាមួយម្ចាស់ឆ្នោតនៅទីក្រុងហាណូយ
(VOVWORLD) - នាព្រឹកថ្ងៃទី ១៣ ឧសភា អគ្គលេខាបក្ស លោក Nguyen Phu Trong និងសមាជិកគណៈប្រតិភូទីក្រុងហាណូយ បានជួបសំណេះសំណាលជាមួយម្ចាស់ឆ្នោតមណ្ឌលបោះឆ្នោតលេខ១ រួមមានខ័ណ្ឌចំនួន៣នៃរដ្ឋធានី គឺ Dong Da, Ba Dinh និង Hai Ba Trung។
អគ្គលេខាបក្ស លោក Nguyen Phu Trong ជួបសំណេះសំណាលជាមួយម្ចាស់ឆ្នោតខ័ណ្ឌ Dong Da, Ba Dinh និង Hai Ba Trung (រូបថត៖VOV) |
កម្មវិធីជួបសំណេះសំណាលជាមួយម្ចាស់ឆ្នោតមណ្ឌលលេខ១ បានធ្វើឡើងមុនសម័យប្រជុំរដ្ឋសភាលើកទី ៥ នីតិកាលទី១៥។ នៅក្នុងជំនួបនេះ អ្នកបោះឆ្នោតបានសម្តែងនូវទំនុកចិត្តទាំងស្រុងចំពោះគោលការណ៍ណែនាំ និងសេចក្តីសម្រេចរបស់បក្ស និងរដ្ឋ ដែលដឹកនាំដោយលោកអគ្គលេខាបក្ស Nguyen Phu Trong។ ជីវភាពរស់នៅរបស់ប្រជាជនត្រូវបានកែលំះរយ៉ាងប្រសើរ ស្ថានភាពនៃការងើបឡើងវិញនៃសេដ្ឋកិច្ចមានការផ្លាស់ប្តូរជាវិជ្ជមាន។ ការងារបង្ការប្រឆាំងអំពើពុករលួយត្រូវបានអនុវត្តយ៉ាងខ្លាំងក្លា គ្មានតំបន់ហាមឃាត់ ហើយប្រជាពលរដ្ឋក៏ស្រុះចិត្តគំនិតផងដែរ។
កម្មវិធីជួបសំណេះសំណាលជាមួយម្ចាស់ឆ្នោតមណ្ឌលលេខ១ បានធ្វើឡើងមុនសម័យប្រជុំរដ្ឋសភាលើកទី ៥ នីតិកាលទី១៥ (រូបថត៖VOV) |
ចំណែកលោកអគ្គលេខាបក្ស Nguyen Phu Trong បានទទួលនូវមតិយោបល់និងទំនួលខុសត្រូវរបស់អ្នកបោះឆ្នោត។ លោកអគ្គលេខាបក្សបានបញ្ជាក់ថា ក្នុងបរិបទដែលពិភពលោកមានការប្រែប្រួល និងមិនអាចទាយទុកជាមុនបាន ប៉ុន្តែប្រទេសជាតិនៅតែសម្រេចបានសមិទ្ធិផលសំខាន់ៗ ដែលត្រូវបានមិត្តភក្តិអន្តរជាតិទទួលស្គាល់។ វៀតណាមមិនដែលមានឱកាស សក្ដានុពល តំណែង និងកិត្យានុភាពអន្តរជាតិដូចសព្វថ្ងៃនេះទេ។ អំពីមតិរបស់អ្នកបោះឆ្នោតទាក់ទងនឹងការប្រយុទ្ធប្រឆាំងអំពើពុករលួយ និងអវិជ្ជមានរបស់បក្ស និងរដ្ឋនាពេលកន្លងមក រួមទាំងដំណោះស្រាយនាពេលខាងមុខ អគ្គលេខាបក្ស លោក Nguyen Phu Trong បានឲ្យដឹងថា៖ “ជាទូទៅ សំណុំរឿងចាស់ត្រូវបានដោះស្រាយរួចហើយ។ មានបុគ្គលមួយចំនួនតូចបានរត់គេចខ្លួនទៅបរទេស ប៉ុន្តែលាក់ខ្លួនមិនបានយូរទេ។ តុលាការកាត់ទោសកំបាំងមុខរួចហើយ មុខសញ្ញានេះមិនមែនជាពលរដ្ឋវៀតណាមទៀតទេ។ យោងតាមច្បាប់អន្តរជាតិ វៀតណាមមានសិទ្ធិសម្របសម្រួលជាមួយប្រទេសផ្សេងៗ ដើម្បីចាប់ខ្លួនមុសសញ្ញានោះ។ យើងធ្វើដោយម៉ឺងម៉ាត់។ នោះជាការប្រព្រឹត្តប្រកបដោយលក្ខណៈមនុស្សសាស្ត្រ មានចិត្តមេត្តាធម៌ មិនមែនជាការកាត់ទោសធ្ងន់ធ្ងរឡើយ”៕