អគ្គលេខាបក្ស លោក Nguyen Phu Trong ជួបប្រាស្រ័យជាមួយអ្នកបោះឆ្នោត
(VOVWORLD) -នាព្រឹកថ្ងៃទី២៣មិថុនា អគ្គលេខាគណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនិស្តវៀត ណាម លោក Nguyen Phu Trong បានអញ្ជើញជួបប្រាស្រ័យជាមួយអ្នកបោះឆ្នោត ខ័ណ្ឌ Hai Ba Trung និងខ័ណ្ឌ Dong Da នៃទីក្រុងហាណូយ។
អគ្គលេខាបក្ស លោក Nguyen Phu Trong ជួបប្រាស្រ័យជាមួយអ្នកបោះឆ្នោតខ័ណ្ឌ Hai Ba Trung ក្រុងហាណូយ (រូបថតៈ TTXVN)
|
នៅទីនេះ លោក Nguyen Phu Trong បាន ឲ្យដឹងថា កិច្ចប្រជុំលើកទី៣ រដ្ឋសភាវៀតណាមនីតិកាលទី១៤ទទួលបានជោគជ័យ យ៉ាងត្រចះត្រចង។ជាពិសេស កិច្ចប្រជុំលើកនេះបានអនុម័តលើក្រមច្បាប់ព្រហ្ម ទណ្ឌ។ កិច្ចការបរទេសរបស់រដ្ឋ សភាក៏ទទួលបានលទ្ធផលគួរឲ្យកត់សម្គាល់ដែរ។ លោក Nguyen Phu Trong បានចាត់ទុកថា៖
“ប្រការសំខាន់បំផុតគឺនាពេលខាងមុខ ត្រូវផ្សព្វផ្សាយសេចក្តីសម្រេចចិត្តទៅ ក្នុងជីវភាពរស់នៅយ៉ាងដូចម្ត៉េច ហើយអ្វីៗដែលបានសន្យាមុននោះអាចអនុវត្តបាន ឬទេ។ កង្វល់ទាំងអស់របស់អ្នកបោះឆ្នោតក៏ជាកង្វល់របស់ថ្នាក់ដឹកនាំដែរ។ សំខាន់ គឺអាចមានបម្រែបម្រួលក្នុងជីវភាពជាក់ស្តែងដែរឬទេ”។
លោកអគ្គលេខាបក្សក៏បានឲ្យដឹងថា ដោយមានការខិតខំប្រឹងប្រែងរបស់ប្រព័ន្ធនយោបាយទាំងមូល ការងារបង្ការប្រឆាំងអំពើពុករលួយ ខ្ជះខ្ជាយនាពេលកន្លងទៅទទួលបានលទ្ធផលវិជ្ជមានជាជំហានដំបូង៕