អគ្គលេខាបក្ស លោក Nguyen Phu Trong ជួបសំណេះសំណាលជាមួយម្ចាស់ឆ្នោត ទីក្រុងហាណូយក្រោយពីសម័យប្រជុំលើកទី ៤ នៃរដ្ឋសភានីតិកាលទី១៥

(VOVWORLD) - អនុវត្តន៍កម្មវិធីជួបសំណេះសំណាលជាមួយម្ចាស់ឆ្នោតក្រោយពីសម័យប្រជុំលើកទី៤ នៃរដ្ឋសភានីតិកាលទី១៥ នាព្រឹកថ្ងៃទី ១៩ ខែវិច្ឆិកា អគ្គលេខាបក្ស លោក Nguyen Phu Trong និងសមាជិករដ្ឋសភានៃមណ្ឌលបោះឆ្នោតលេខ ១ ទីក្រុងហាណូយ បានជួបសំណេះសំណាលជាមួយម្ចាស់ឆ្នោតនៅខ័ណ្ឌ Dong Da Ba Dinh និង Hai Ba Trung។

អគ្គលេខាបក្ស លោក Nguyen Phu Trong ជួបសំណេះសំណាលជាមួយម្ចាស់ឆ្នោត ទីក្រុងហាណូយក្រោយពីសម័យប្រជុំលើកទី ៤ នៃរដ្ឋសភានីតិកាលទី១៥ - ảnh 1អគ្គលេខាបក្ស លោក Nguyen Phu Trong ក្នុងជំនួបសំណេះសំណាលជាមួយម្ចាស់ឆ្នោតទីក្រុងហាណូយ។ (រូបថត៖ VOV)
នៅទីនេះ ជូនដំណឹងដល់ម្ចាស់ឆ្នោតអំពីលទ្ធផលដែលសម្រេចបានក្នុងសម័យ ប្រជុំលើកទី ៤ រដ្ឋសភានីតិកាលទី ១៥ អគ្គលេខាបក្ស លោក Nguyen Phu Trong បានសង្កត់ធ្ងន់ថា ក្នុងបរិបទដែលស្ថានភាពពិភពលោកមានការវិវឌ្ឍន៍ថ្មីដ៏ស្មុគស្មាញ និងមិនអាចទាយទុកជាមុនបានជាច្រើន ប៉ុន្តែប្រទេសជាតិនៅតែសម្រេចបានលទ្ធផល សំខាន់ៗ ដែលត្រូវបានទទួលស្គាល់ដោយមិត្តភក្តិអន្តរជាតិ។ នោះគឺជាលទ្ធផលនៃ សាមគ្គីភាព ឯកភាពជាតិ ការស្រុះចិត្តគំនិត ការខិតខំប្រឹងប្រែងជំនះពុះពារលើការ លំបាករបស់អាជ្ញាធរគ្រប់ផ្នែក លំដាប់ថ្នាក់ ម្ចាស់ឆ្នោតនិងប្រជាជន។ ទាក់ទិននឹង ដំណើរទស្សនកិច្ចជាផ្លូវការនៅប្រទេសចិន តបតាមការអញ្ជើញរបស់អគ្គលេខាបក្ស និងប្រធានរដ្ឋចិន លោក Xi Jinping នោះ អគ្គលេខាបក្ស លោក Nguyen Phu Trong បានឲ្យដឹងថា ដំណើរទស្សនកិច្ចលើកនេះមានអត្ថន័យនិងសារៈសំខាន់ពិសេស ដែលជះ ឥទ្ធិពលយ៉ាងជ្រាលជ្រៅ ធំធេង គ្រប់ជ្រុងជ្រោយលើទំនាក់ទំនងជាអ្នកជិតខាងមិត្ត ភាពប្រពៃណីនិងដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយវៀតណាម-ចិន ឲ្យបន្តអភិវឌ្ឍន៍ប្រកបដោយភាពស្អាតស្អំ ស្ថិរភាព និងស្របតាមផលប្រយោជន៍របស់ ប្រជាជននៃប្រទេសទាំងពីរនៅក្នុងយុគសម័យថ្មី៕

ប្រតិកម្មទៅវិញ

ផ្សេងៗ