អគ្គលេខាបក្ស លោក Nguyen Phu Trong ជួបសន្ទនាជាមួយប្រធានរដ្ឋសភាមីយ៉ាន់ម៉ា
(VOVWORLD) -នាថ្ងៃទី ២៤ សីហា នៅមីយ៉ាន់ម៉ា អគ្គលេខាគណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនិស្តវៀតណាម លោក Nguyen Phu Trong បាន ជួបសន្ទនាជាមួយប្រធានរដ្ឋសភាមីយ៉ាន់ម៉ា លោក Mahn Win Khaing Thann។
អគ្គលេខាបក្ស លោក Nguyen Phu Trong ជួបសន្ទនាជាមួយប្រធានរដ្ឋសភាមីយ៉ាន់ម៉ា |
នាថ្ងៃទី ២៤ សីហា នៅមីយ៉ាន់ម៉ា អគ្គលេខាគណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនិស្តវៀតណាម លោក Nguyen Phu Trong បាន ជួបសន្ទនាជាមួយប្រធានរដ្ឋសភាមីយ៉ាន់ម៉ា លោក Mahn Win Khaing Thann។ នៅទីនេះ លោក Nguyen Phu Trong បានជូនដំណឹងចំពោះលោក Mahn Win Khaing Thann ស្ដីពីលទ្ធផលនៃកិច្ចចរចាជាមួយប្រធានាធិបតីលោក Htin Kyaw ហើយសង្កត់ធ្ងន់លើការដែលប្រទេសទាំងពីរបានបង្កើតទំនាក់ទំនងដៃគូសហប្រតិបត្តិការលើគ្រប់ជ្រុងជ្រោយ គឺជាព្រឹត្តិការណ័ដ៏សែនសំខាន់។ អគ្គលេខាបក្ស លោក Nguyen Phu Trong ស្នើឲ្យរដ្ឋសភាសភាមីយ៉ាន់ម៉ាយកចិត្តទុកដាក់ គាំទ្រស្ដីពីយន្តការ គោលនយោបាយ និងច្បាប់ដើម្បីបង្កលក្ខណះងាយស្រួលសម្រាប់សហគ្រាសវៀតណាម ដែលកំពុងរកស៊ី ធ្វើអាជីវកម្មនៅមីយ៉ាន់ម៉ា។
រីឯខ្លួនវិញ ប្រធានរដ្ឋសភាមីយ៉ាន់ម៉ា លោក Mahn Win Khaing Thann បានឲ្យដឹងថា ទំនាក់ទំនងសហប្រតិបត្តិការរវាងរដ្ឋសភានៃប្រទេសទាំងពីរវៀតណាម និងមីយ៉ាន់ម៉ាបានពង្រឹង និងបន្តទទួលបានលទ្ធផលដ៏ល្អប្រសើរ ហើយមានបំណងថាសហគ្រាសវៀតណាមមកបណ្ដក់ទុននៅទីផ្សារមីយ៉ាន់ម៉ាកាន់តែច្រើនថែមទៀត។
ថ្នាក់ដឹកនាំទាំងពីរូបបានចែករំលែកទស្សនៈស្ដីពីការកសាងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) សាមគ្គីភាព ឯកភាព និងរឹងមាំ រួមចំណែកយ៉ាងសកម្មសម្រាប់ សន្តិភាព ស្ថិរភាព និងអភិវឌ្ឍន៍នៅតំបន់ និងពិភពលោក៕