អគ្គលេខាបក្ស លោក Nguyen Phu Trong ទទួលជួបគណៈប្រតិភូជាន់ខ្ពស់នៃគណៈ ទាក់ទងបរទេសនៃគណៈកម្មាធិការកណ្ដាលគណៈបក្សប្រជាជនកម្ពុជា

(VOVWORLD) - នាព្រឹកថ្ងៃទី១៨ ខែតុលា នៅទីស្នាក់ការមជ្ឈិមបក្ស អគ្គលេខាបក្សកុម្មុយនិស្ត វៀតណាម លោក Nguyen Phu Trong បានអញ្ជើញទទួលជួបលោក ប្រាក់ សុខុន ប្រធានគណៈទាក់ទងបរទេសនៃគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា (CPP) ជាឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា នរោត្តម សីហមុនី។

អគ្គលេខាបក្ស លោក Nguyen Phu Trong ទទួលជួបគណៈប្រតិភូជាន់ខ្ពស់នៃគណៈ ទាក់ទងបរទេសនៃគណៈកម្មាធិការកណ្ដាលគណៈបក្សប្រជាជនកម្ពុជា - ảnh 1ទិដ្ឋភាពនៃជំនួប។ (រូបថត៖ VNA)
ក្នុងជំនួបនេះ អគ្គលេខាបក្ស លោក Nguyen Phu Trong បានអបអរសាទរ ចំពោះប្រទេស
កម្ពុជា ដែលបានរៀបចំការបោះឆ្នោតរដ្ឋសភាប្រកបដោយជោគជ័យ ហើយគណបក្សប្រជាជនកម្ពុជាបានទទួលជ័យជំនះដ៏ធំធេង បង្កើតរដ្ឋសភា រដ្ឋា ភិបាលនីតិកាលថ្មី និងផ្ទេរការដឹកនាំដល់ជំនាន់ថ្នាក់ដឹកនាំថ្មី។ អគ្គលេខាបក្សលោក Nguyen Phu Trong បានអះអាងថា វៀតណាមជានិច្ចកាលគាំទ្រចំពោះបុព្វហេតុ កសាង និងអភិវឌ្ឍន៍កម្ពុជា ហើយជឿជាក់ថា កម្ពុជានឹងបន្តសម្រេចបានសមិទ្ធិផលថ្មី កាន់តែធំធេង និងទូលំទូលាយថែមទៀតក្នុងការអនុវត្តកម្មវិធីនយោបាយរបស់គណៈ បក្ស CPP ដំណាក់កាល ២០២៣-២០២៨ និងយុទ្ធសាស្ត្រដែលរដ្ឋាភិបាលនីតិកាល ទី៧បានដាក់ចេញ។ នាពេលខាងមុខ អគ្គលេខាបក្ស លោក Nguyen Phu Trong បានស្នើថា វៀតណាម និងកម្ពុជាបន្តយកទំនាក់ទំនងនយោបាយជាស្នូលក្នុងការ តម្រង់ទិសទំនាក់ទំនងទូទៅរវាងប្រទេសទាំងពីរ; ពង្រឹងសសរស្តម្ភនៃកិច្ចសហ ប្រតិបត្តិការការពារជាតិ និងសន្តិសុខ; ពង្រឹងកិច្ចសហប្រតិបត្តិការក្នុងកិច្ចការបរទេស; បង្កើតរបកគំហើញ លើកកំពស់ប្រសិទ្ធភាពក្នុងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច វប្បធម៌ អប់រំ វិទ្យាសាស្ត្រ-បច្ចេកទេស និងជំរុញការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជន។
រីឯខ្លួនវិញ លោក ប្រាក់ សុខុន ប្រធានគណៈទាក់ទងបរទេសនៃគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជាបានបញ្ជាក់ថា កម្ពុជានឹងបន្តសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយវៀតណាម ដើម្បី អនុវត្តន៍ប្រកបដោយប្រសិទ្ធភាពនូវសន្ធិសញ្ញា កិច្ចព្រមព្រៀង និងសេចក្តីសន្និដ្ឋាន រវាងថ្នាក់ដឹកនាំជាន់ខ្ពស់នៃបក្សទាំងពីរ និងប្រទេសទាំងពីរ ព្រមទាំងសង្កត់ធ្ងន់ថា មិនថាក្នុងមុខតំណែងការងារអ្វីនោះទេ លោកនឹងខិតខំប្រឹងប្រែងឱ្យអស់ពីសមត្ថភាព ដើម្បីពូនជ្រុំទំនាក់ទំនងរវាងកម្ពុជា និងវៀតណាមឱ្យកាន់តែរីកចម្រើន។
មុននោះ នាថ្ងៃទី ១៧ តុលា ប្រធានគណៈកម្មាធិការ កិច្ចការបរទេសនៃ មជ្ឈិមបក្សកុម្មុយនិស្ត
វៀតណាម លោក Le Hoai Trung បានជួបពិភាក្សាការងារ ជាមួយលោក ប្រាក់ សុខុន ប្រធានគណៈទាក់ទងបរទេសនៃគណៈកម្មាធិការកណ្ដាល គណបក្សប្រជាជនកម្ពុជា៕

ប្រតិកម្មទៅវិញ

ផ្សេងៗ