អគ្គលេខាបក្ស លោក Nguyen Phu Trong ទទួលជួបជាមួយនាយករដ្ឋមន្ត្រីឡាវ លោក Thongloun Sisoulith
(VOVWORLD) -នាថ្ងៃទី៣តុលា នៅទីស្នាក់ការមជ្ឈឹមបក្ស អគ្គលេខាគណៈកម្មាធិការមជ្ឈឹម បក្សកុម្មុយនិស្តវៀតណាម លោក Nguyen Phu Trong បានអញ្ជើញទទួលជួប ជាមួយនាយករដ្ឋមន្ត្រីសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ លោក Thongloun Sisoulith ដែលកំពុងបំពេញទស្សនកិច្ចនៅ វៀតណាម។
អគ្គលេខាបក្ស លោក Nguyen Phu Trong ទទួលជួបជាមួយនាយករដ្ឋមន្ត្រីឡាវ លោក Thongloun Sisoulith
|
នៅក្នុងជំនួប នេះ លោក Nguyen Phu Trong បានអះអាងថា វៀត ណាមជានិច្ចកាលគាំទ្រកិច្ច ការផ្លាស់ប្តូរថ្មី ការពារនិងកសាងប្រទេស ឡាវ ព្រមទាំងជឿជាក់ថា ប្រជាជនឡាវនឹង បន្តទទួលបានសមិទ្ធិថ្មីនិងធំធេងថែមទៀត។ លោកអគ្គលេខាបក្សបានស្នើរឲ្យរដ្ឋា ភិបាលនៃប្រទេសទាំងពីរ រួមសហការជាមួយក្រសួង ស្ថាប័ននិងតំបន់ រួមទាំង សហ គ្រាស សហការគ្នាអនុវត្តប្រកបដោយជោគជ័យនូវសេចក្តីថ្លែងការណ៍រួម វៀតណាម - ឡាវ។ ទន្ទឹមនឹងនោះ បង្កើនទំហំពាណិជ្ជកម្មទ្វេភាគី បង្កើតជំហាន លោតផ្លោះនិងបង្កើនកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ។
រីឯខ្លួនវិញ នាយករដ្ឋមន្ត្រីឡាវ លោក Thongloun Sisoulith បាន ជូនដំណឹង ជាមួយលោកអគ្គលេខាបក្សអំពីស្ថានភាពនៅសេដ្ឋកិច្ចសង្គមនៅឡាវនាពេលថ្មីៗ នេះ ជាពិសេសគឺលទ្ធផលនៃជំនួបចរចាជាមួយនាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc មុននេះ។ លោករូបនេះបានអះអាងថា រដ្ឋាភិបាលឡាវនឹងរឹតបន្តឹងកិច្ចសហប្រតិ បត្តិការជាមួយរដ្ឋាភិបាលវៀតណាម ដោយបញ្ជាណែនាំឲ្យក្រសួងស្ថាប័ន តំបន់នានា អនុវត្តប្រកបដោយប្រសិទ្ធភាពរាល់កិច្ចព្រមព្រៀង រវាងថ្នាក់ដឹកនាំជាន់ ខ្ពស់នៃបក្សទាំងពីរ រដ្ឋទាំងពីរនិងត្រៀមល្អនូវខ្លឹមសារសម្រាប់កិច្ចប្រជុំលើកទី៤០ គណៈកម្មាធិការអន្តររដ្ឋាភិបាលស្តីពីកិច្ចសហប្រតិបត្តិការវៀតណាម-ឡាវ៕