អគ្គលេខាបក្ស លោក Nguyen Phu Trong ទទួលជួបជាមួយប្រធានគណៈ បក្សសកម្មភាពប្រជាជនសឹង្ហបុរីកាន់អំណាច

(VOVWORLD) -នារសៀថ្ងៃទី២៩មិថុនា នៅក្នុងជំនួបជាមួយលោក Khaw Boon Wan ប្រធានគណៈបក្សសកម្មភាពប្រជាជនសិង្ហបុរី (PAP) កាន់អំណាច និងជារដ្ឋ មន្ត្រីសម្របសម្រួលមូលដ្ឋានរចនាសម្ព័ន្ធ រដ្ឋមន្ត្រីគមនាគមន៍សិង្ហបុរីដែល កំពុងបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាមនោះ អគ្គលេខាបក្សលោក Nguyen Phu Trong បានវាយតម្លៃខ្ពស់លើកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគរវាងភាគីទាំងពីរ ជាពិសេស ក្រោយពេលបានបង្កើត ទំនាក់ទំនងដៃគូយុទ្ធសាស្ត្រ។  
អគ្គលេខាបក្ស លោក Nguyen Phu Trong ទទួលជួបជាមួយប្រធានគណៈ បក្សសកម្មភាពប្រជាជនសឹង្ហបុរីកាន់អំណាច - ảnh 1

អគ្គលេខាបក្ស លោក Nguyen Phu Trong ទទួលជួបជាមួយប្រធានគណៈ បក្សសកម្មភាពប្រជាជនសឹង្ហបុរីកាន់អំណាច លោក Khaw Boon Wan

រីឯលោក Khaw Boon Wan វិញបានអះអាង ថា PAP ជានិច្ចកាលគោរពការបង្កើនថែមទៀតកិច្ចសហប្រតិបត្តិការលើគ្រប់ វិស័យជាមួយវៀតណាម ខំប្រឹងប្រែងជម្រុញកិច្ចសហប្រតិបត្តិការដៃគូយុទ្ធ សាស្ត្ររវាងសិង្ហបុរីជាមួយវៀតណាម ជាពិសេស ត្រៀមជាស្រេចចែក រំលែក ជាមួយបក្សនិងរដ្ឋវៀតណាមលើវិស័យគ្រប់គ្រង អភិវឌ្ឍន៍សេដ្ឋកិច្ច សង្គម និងរឹតបន្តឹងកិច្ចសហប្រតិបត្តិការជាមួយវៀតណាមក្នុងការអនុវត្តប្រកប ដោយជោគជ័យសន្និសីទ APEC ក៏ដូចជាអនុវត្តសហគមន៍អាស៊ាននៅបណ្តា វេទិកាពហុភាគីក្នុងតំបន់និងអន្តរជាតិដទៃទៀត៕

ប្រតិកម្មទៅវិញ

ផ្សេងៗ