អគ្គលេខាបក្ស លោក Nguyen Phu Trong ទទួលជួបនាយករដ្ឋមន្ត្រីជប៉ុន លោក Kishida Fumio

(VOVWORLD) - លោកអគ្គលេខាបក្ស Nguyen Phu Trong បានវាយតំលៃខ្ពស់ចំពោះលទ្ធផលល្អនៃដំណើរទស្សនកិច្ច ជាពិសេសក្នុងជំនួបពិភាក្សាការងាររវាងលោកនាយករដ្ឋមន្ត្រី Kishida Fumio និងលោកនាយករដ្ឋមន្ត្រី Pham Minh Chinh និងជំនួបសវនាការរវាងនាយករដ្ឋមន្ត្រីជប៉ុនជាមួយលោកប្រធានរដ្ឋ Nguyen Xuan Phuc លោកប្រធានរដ្ឋសភា Vuong Dinh Hue តាមនោះ ប្រទេសទាំងពីរសម្រេចបានការយល់ដឹងរួម កិច្ចព្រមព្រៀង និងវិធានការសហប្រតិបត្តិការសំខាន់ៗជាច្រើន។ 
អគ្គលេខាបក្ស លោក Nguyen Phu Trong ទទួលជួបនាយករដ្ឋមន្ត្រីជប៉ុន លោក Kishida Fumio - ảnh 1អគ្គលេខាបក្សកុម្មុយនិស្តវៀតណាមលោក Nguyen Phu Trong ទទួលជួបនាយករដ្ឋមន្ត្រីជប៉ុនលោក Kishida Fumio។ (រូបថត៖ VNA)

នារសៀលថ្ងៃទី១ ខែឧសភា ឆ្នាំ២០២២ នៅទីស្នាក់ការគណៈកម្មាធិការមជ្ឈិមបក្ស អគ្គលេខាបក្សកុម្មុយនិស្តវៀតណាមលោក Nguyen Phu Trong បានទទួលជួបនាយករដ្ឋមន្ត្រីជប៉ុនលោក Kishida Fumio និងគណៈប្រតិភូជាន់ខ្ពស់រដ្ឋាភិបាលជប៉ុន ដែលអញ្ជើញចូលជួបសម្តែងការគួរសមក្នុងឱកាសបំពេញដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាម។

លោកអគ្គលេខាបក្ស Nguyen Phu Trong បានវាយតំលៃខ្ពស់ចំពោះលទ្ធផលល្អនៃដំណើរទស្សនកិច្ច ជាពិសេសក្នុងជំនួបពិភាក្សាការងាររវាងលោកនាយករដ្ឋមន្ត្រី Kishida Fumio និងលោកនាយករដ្ឋមន្ត្រី Pham Minh Chinh និងជំនួបសវនាការរវាងនាយករដ្ឋមន្ត្រីជប៉ុនជាមួយលោកប្រធានរដ្ឋ Nguyen Xuan Phuc លោកប្រធានរដ្ឋសភា Vuong Dinh Hue តាមនោះ ប្រទេសទាំងពីរសម្រេចបានការយល់ដឹងរួម កិច្ចព្រមព្រៀង និងវិធានការសហប្រតិបត្តិការសំខាន់ៗជាច្រើន។ លោកអគ្គលេខាបក្ស Nguyen Phu Trong បានសង្កត់ធ្ងន់លើសក្ដានុពលដ៏ធំធេងនៃកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើនរវាងប្រទេសទាំងពីរនាពេលខាងមុខ ហើយស្នើឲ្យភាគីទាំងពីរបន្តជំរុញការផ្លាស់ប្តូរ កិច្ចប្រជុំជាន់ខ្ពស់ និងទំនាក់ទំនងរវាងគ្រប់ជាន់ថ្នាក់ ស្ថាប័ន ខេត្តក្រុងនានា ព្រមទាំងសម្របសម្រួលគ្នានៅវេទិកាអន្តរជាតិ ដើម្បីផលប្រយោជន៍នៃប្រទេសទាំងពីរ ដើម្បីសន្តិភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការក្នុងតំបន់និងលើពិភពលោកផងដែរ។ លោកអគ្គលេខាបក្ស Nguyen Phu Trong បានស្វាគមន៍ការដែលប្រទេសទាំងពីររួមគ្នាកសាងផែនការអបអរសាទរខួបលើកទី ៥០ ទិវាបង្កើតទំនាក់ទំនងការទូតនៅឆ្នាំ ២០២៣ ដើម្បីបង្កើតមូលដ្ឋានគ្រឹះរយៈពេលវែងបន្ថែមទៀតសម្រាប់ទំនាក់ទំនងជាក់ស្ដែង ប្រកបដោយប្រសិទ្ធភាព រវាងប្រទេសទាំងពីរ នាពេលខាងមុខ។ លោកអគ្គលេខា Nguyen Phu Trong ក៏បានផ្លាស់ប្ដូរមតិអំពីគោលមាគ៌ាកិច្ចការបរទេសឯករាជ្យ ម្ចាស់ការ សន្តិភាព មិត្តភាព សហប្រតិបត្តិការនិងអភិវឌ្ឍន៍; ពហុភាគី ពិពិធកម្មទំនាក់ទំនង; វៀតណាមគឺជាមិត្ត ជាដៃគូគួរឲ្យទុកចិត្ត និងជាសមាជិកដែលមានការទទួលខុសត្រូវរបស់សហគមន៍អន្តរជាតិ។

 រីឯខ្លួនវិញ លោកនាយករដ្ឋមន្ត្រី Kishida Fumio បានចែករំលែកពីលទ្ធផលសំខាន់ៗដែលសម្រេចបានក្នុងការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ នៅក្នុងជំនួបពិភាក្សាការងារជាមួយលោកនាយករដ្ឋមន្ត្រី Pham Minh Chinh និងជំនួបសវនាការជាមួយថ្នាក់ដឹកនាំ វៀតណាម។ លោកនាយករដ្ឋមន្ត្រី Kishida បានបញ្ជាក់ថា លោកនឹងខិតខំប្រឹងប្រែងអស់ពីសមត្ថភាព ដើម្បីជំរុញ និងនាំទំនាក់ទំនងនៃប្រទេសទាំងពីរឡើងដល់កម្ពស់ថ្មីមួយ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ