អគ្គលេខាបក្ស លោក Nguyen Phu Trong ទទួលជួបឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅវៀតណាមដែលមកជម្រាបលាបញ្ចប់អាណត្តិបេសកកម្មការទូត
(VOVWORLD) - អគ្គលេខាបក្ស លោក Nguyen Phu Trong បានអះអាងថា វៀតណាមមានបំណងចង់ពង្រឹងថែមទៀតនូវភាពជាដៃគូគ្រប់ជ្រុងជ្រោយរវាងវៀតណាមនិងអាមេរិក។
អគ្គលេខាបក្ស លោក Nguyen Phu Trong ទទួលជួបឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅវៀតណាមដែលមកជម្រាបលាបញ្ចប់អាណត្តិបេសកកម្មការទូត |
នារសៀលថ្ងៃទី ១៥ ខែមេសា ក្នុងជំនួបជាមួយឯកអគ្គរដ្ឋ ទូតអាមេរិក ប្រចាំនៅវៀត ណាមលោក Daniel J. Kritenbrink ដែលមកជម្រាប លាបញ្ចប់អាណត្តិបេសកកម្មការទូតនៅវៀតណាម អគ្គលេខាបក្ស លោក Nguyen Phu Trong បានអបអរសាទរចំពោះលោកឯកអគ្គរដ្ឋទូតដែលបានបញ្ចប់អាណត្តិការ ទូតនៅវៀតណាមប្រកបដោយជោគជ័យ។ លោកអគ្គលេខាបក្សក៏បានទទួលស្គាល់និងវាយតម្លៃខ្ពស់ចំពោះការរួមចំណែករបស់លោកឯកអគ្គរដ្ឋទូតចំពោះការអភិវឌ្ឍជាក់ស្តែងនិងប្រកបដោយប្រសិទ្ធភាពនៃភាពជាដៃគូគ្រប់ជ្រុងជ្រោយវៀតណាម - អាមេរិក។ ទន្ទឹមជាមួយគ្នានេះ អគ្គលេខាបក្ស លោក Nguyen Phu Trong បានអះអាងថា វៀតណាមមានបំណងចង់ពង្រឹងថែមទៀតនូវភាពជាដៃគូគ្រប់ជ្រុងជ្រោយរវាងវៀតណាមនិងអាមេរិក។
អញ្ជើញជាការឆ្លើយតប លោកឯកអគ្គរដ្ឋទូត Daniel J.Kritenbrink បានវាយតម្លៃខ្ពស់ចំពោះការអភិវឌ្ឍក៏ដូចជាការចូលរួមចំណែកយ៉ាងសកម្មរបស់វៀតណាមក្នុងបញ្ហាតំបន់ និងពិភព លោក។ លោកឯកអគ្គរដ្ឋទូតមានសុទិដ្ឋិនិយមអំពីទស្សនវិស័យនៃទំនាក់ទំនងរវាងប្រទេសទាំងពីរនាពេលខាងមុខនិងសន្យាថាលោកនឹងបន្តគាំទ្រ និងរួមចំណែកដល់ទំនាក់ទំនង វៀតណាម - អាមេរិក ទោះបីជាស្វិតក្នុងបេសកកម្មណាក៏ដោយ៕