អគ្គលេខាបក្ស លោក Nguyen Phu Trong ទៅបំពេញទស្សនកិច្ច ការងារនៅខេត្ត Quang Ninh
|
អគ្គលេខា Nguyen Phu Trong បានត្រួតពិនិត្យ ស្ថានភាពអនុវត្តសេចក្តីសម្រេចចិត្តនៃមហាសន្និបាតលើកទី ១១ របស់បក្ស នៅកោះស្រុក Van Don ខេត្ត Quang Ninh ។ (Image: Internet) |
Vovworld-ព្រឹកថ្ងៃទី៧មេសានៅខែត្រ Quang Ninhអគ្គលេខាបក្សកម្មុយនិស្តវៀតណាម
លោក Nguyen Phu Trongបានជួបធ្វើការងារ ជាមួយគណះកម្មាធិការបក្សថ្នាក់ដឹកនាំ
ស្នូលខេត្ត។ថ្លែងមតិនៅឱកាសនេះ លោក Nguyen PhuTrongលើកសរសើរនិងវាយ
តំលៃខ្ពស់ចំពោះឆន្ទះនិងការខំប្រឹងប្រែងឈានទៅមុខរបស់ខេត្ត។លោកមានប្រសាសន៍
ថា៖“ Quang Ninhមានបរិយាកាសធ្វើការថ្មី១និងមានការប្តេជ្ញាចិត្តថ្មី១។នោះជារបៀប
ធ្វើការសកម្មជាក់ស្តែងនិងហានគិតហានធ្វើ ដោយស្មារតីច្នៃប្រឌិត “។
អគ្គលេខាបក្ស Nguyen Phu Trongបានសំដែងការគាំទ្រចំពោះក្រុមដំណោះ ស្រាយចំនួន
៩និងភារកិច្ចមួយចំនួនដែលថ្នាក់ដឹកនាំខេត្តបានដាក់ចេញ។ស្តីពីទិដៅរបស់ខេត្តនាពេល
ខាងមុខលោកNguyen Phu Trongលើកច្បាស់ថា៖ “ ខេត្តត្រូវបន្តអនុវត្តការផ្ទេររចនាសម្ព័ន្ឋ
សេដ្ឋកិច្ចនិង អនុវត្តឲ្យបានគោលដៅ Quang Ninhដើរមុនក្នុងការ អនុវត្តគោលដៅឧស្សា
ហូបនីយកម្មនិងទំនើបភាវូបនីយកម្ម”។
នារសៀលថ្ងៃទី ៦ មេសា អគ្គលេខា Nguyen Phu Trong បានត្រួតពិនិត្យ ស្ថានភាពអនុវត្ត
សេចក្តីសម្រេចចិត្តនៃមហាសន្និបាតលើកទី ១១ របស់បក្ស នៅស្រុកកោះVan Don ខេត្ត
Quang Ninh ។ អគ្គលេខា Nguyen Phu Trong បានចាត់ទុកថា៖ សក្តានុភាពអភិវឌ្ឍន៍សេដ្ឋ
កិច្ចរបស់ស្រុក Van Don គឺធំ ណាស់ ដោយហេតុនេះ ស្រុក Van Don ត្រូវប្រមូលផ្តុំអភិវឌ្ឍ
ន៍សេដ្ឋកិច្ចសមុទ្រ ទេសចរណ៍ និងការពារឯករជ្យអធិបតេយ្យភាពជាតិ។
នារៀលថ្ងៃទី ៧ មេសា ក្នុងដំណើរមកសាកសួរសុខទុកមេបញ្ជាការដ្ឋានកងទ័ព ការពារ
ព្រំដែនខេត្ត Quang Ninh អគ្គលេខា Nguyen Phu Trong មានគោលបំណងថា៖ កំលាំង
កងទ័ពការពារព្រំដែនខេត្ត Quang Ninh បន្តអនុវត្តល្អភារកិច្ចក្នុងតំបន់ ការពាររឹង មាំ
អធិបតេយ្យភាពបូរណភាពដែនដី កសាងខ្សែផ្លូវព្រំដែនសន្តិភាព មិត្តភាព ស្ថិរភាព បង្កើតចំណងសាមគ្គីភាពរវាងកងទ័ពនិងប្រជាជន៕