អគ្គលេខាបក្ស លោក Nguyen Phu Trong បញ្ចប់ប្រកបដោយជោគជ័យនូវដំណើរទស្សនកិច្ចផ្លូវការនៅសហព័ន្ធរុស្ស៊ី

(VOVWORLD) - នារសៀលថ្ងៃទី៨ខែកញ្ញា អគ្គលេខាគណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនិស្តវៀតណាម  លោក Nguyen Phu Trong និងគណៈប្រតិភូជាន់ខ្ពស់វៀតណាម បានចាកចេញពីរដ្ឋធានីម៉ូស្គូ បញ្ចប់ប្រកបដោយជោគ ជ័យនូវដំណើរទស្សនកិច្ចផ្លូវការនៅសហព័ន្ធរុស្ស៊ីចាប់ពីថ្ងៃ ទី៥ដល់ថ្ងៃទី៨ខែកញ្ញា ការអញ្ជើញរបស់ប្រធានាធិបតី សហព័ន្ធរុស្ស៊ី លោក Vladimir Putin។   បន្ទាប់ពី ចាកចេញពីរដ្ឋធានីម៉ូស្គូ អគ្គលេខាបក្ស លោក Nguyen Phu Trong បានអញ្ជើញផ្ញើសារទូរលេខថ្លែងអំណរគុណជូនចំពោះប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin។

សារទូរលេខបានចែងថា “ចាកចេញពីរដ្ឋធានីមូស្គូ បញ្ចប់ប្រកបដោយជោគជ័យនូវដំណើរទស្សនកិច្ចជាផ្លូវការនៅសហព័ន្ធរុស្ស៊ី ខ្ញុំសូមថ្លែងអំណរគុណជូនចំពោះលោកប្រធានាធិបតីនិងតាមរយៈលោកជូនចំពោះថ្នាក់ដឹកនាំនិងប្រជាជនរុស្ស៊ីនូវអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការស្វាគមន៍ដ៏កក់ក្តៅសម្រាប់រូបខ្ញុំផ្ទាល់ និងគណៈប្រតិភូជាន់ខ្ពស់វៀតណាម។

យើងខ្ញុំជឿជាក់ថា លទ្ធផលដ៏ល្អប្រសើដែលទទួលបានពីដំណើរទស្សនកិច្ចលើកនេះ ជាពិសេសគឺសេចក្តីថ្លែងការណ៍រួមរវាងប្រទេសទាំងពីរ វៀតណាម- សហព័ន្ធរុស្ស៊ី នឹងជាមូល ដ្ឋានដើម្បីប្រទេសយើងទាំងពីរធ្វើឲ្យស៊ីជម្រៅថែមទៀត នូវទំនាក់ទំនងមិត្តភាពជាប្រ ពៃណី ភាពជាដៃគូលើគ្រប់ជ្រុងជ្រោយរវាងវៀតណាមនិងរុស្ស៊ី ជាពិសេស ជម្រុញកិច្ច សហប្រតិបត្តិការលើគ្រប់វិស័យដើម្បីឆ្លើយតបទៅនឹងបំណងប្រាថ្នានិងផលប្រ យោជន៍រួមទាំងអនាគតយ៉ាងល្អប្រសើររបស់ប្រជាជននៃប្រទេសទាំងពីរ ដើម្បីសន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការនិងការអភិវឌ្ឍក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិកនិងលើពិភព លោក៕

ប្រតិកម្មទៅវិញ

ផ្សេងៗ