អគ្គលេខាបក្ស លោក Nguyen Phu Trong ផ្ញើរសារទូរលេខអំណរគុណចំពោះអគ្គលេខាបក្ស ប្រធានរដ្ឋចិនលោក Xi Jinping

(VOVworld)-ទទួលសេចក្តីអញ្ជើញរបស់អគ្គលេខាបក្សនិងជាប្រធានរដ្ឋចិន​លោក  
Xi Jinping អគ្គលេខាបក្សកុម្មុយនិស្តវៀតណាម លោក Nguyen Phu Trong អញ្ជើញ
 ទៅបំពេញទស្សនកិច្ចជាផ្លូវការនៅចិនចាប់ពីថ្ងៃ១២ដល់ថ្ងៃទី១៥មករា។ បញ្ចប់
ដំណើរទស្សនកិច្ចនេះ នាថ្ងៃទី១៥មករា អគ្គលេខាបក្ស លោក Nguyen Phu Trong
បានផ្ញើសារទូរលេខអំណរគុណចំពោះអគ្គលេខាបក្សនិងជាប្រធានរដ្ឋចិនលោក
Xi Jinping ។ ក្នុងសារទូរលេខនេះ លោក Nguyen Phu Trong បានសម្តែងនូវការជឿ
 ជាក់ចំពោះរាល់លទ្ធផលវិជ្ជមានដែលទទួលបានក្នុងដំណើរទស្សនកិច្ចនេះនឹងរួម
 ចំណែកសំខាន់ទៅក្នុងការបង្កើនចំណងសាមគ្គីភាព មិត្តភាព និងការជឿទុកចិត្ត
នយោបាយទៅវិញទៅមក ជាពិសេស ធ្វើឲ្យស៊ីជម្រៅថែមទៀតទំនាក់ទំនងដៃគូ
 យុទ្ធសាស្ត្រលើគ្រប់វិស័យវៀតណាមចិនផងដែរ។ លោក Nguyen Phu Trong បាន
ប្រសិទ្ធិពរឲ្យទំនាក់ទំនងមិត្តភាពប្រពៃណីវៀតណាម-ចិនកាន់តែស្រស់បំព្រង
ជានិរន្តភាព៕

ប្រតិកម្មទៅវិញ

ផ្សេងៗ