អគ្គលេខាបក្ស លោក Nguyen Phu Trong៖ វិស័យនគរបាលមានភាពម្ចាស់ការក្នុងការចាត់វិធានធានាសន្តិសុខ និងសុវត្ថិភាពសម្រាប់ព្រឹត្តិការណ៍នយោបាយសំខាន់ៗរបស់ប្រទេសជាតិ

(VOVWORLD) - គណៈកម្មាធិការបក្សនៃនគរបាលមជ្ឈិម ចាំបាច់ត្រូវធ្វើឱ្យកាន់តែប្រសើរឡើងក្នុងការចលនាមហាជនដើម្បីបង្កើតជាកំពែងសន្តិសុខប្រជាជនយ៉ាងរឹងមាំ។ 
អគ្គលេខាបក្ស លោក Nguyen Phu Trong៖ វិស័យនគរបាលមានភាពម្ចាស់ការក្នុងការចាត់វិធានធានាសន្តិសុខ និងសុវត្ថិភាពសម្រាប់ព្រឹត្តិការណ៍នយោបាយសំខាន់ៗរបស់ប្រទេសជាតិ - ảnh 1អគ្គលេខាបក្ស លោក Nguyen Phu Trong អញ្ជើញថ្លែងមតិក្នុងសន្និសីទ (រូបថត៖ VOV)

នេះជាប្រសាសន៍របស់លោកអគ្គលេខាបក្ស Nguyen Phu Trong នៅពេលអញ្ជើញចូលរួម និងថ្លែងមតិក្នុងកិច្ចប្រជុំគណៈកម្មា ធិការបក្ស នៃនគរបាលមជ្ឈឹម នាព្រឹកថ្ងៃទី ២០ ខែធ្នូនៅទីក្រុងហាណូយ។ អញ្ជើញចូលរួម មាននាយករដ្ឋមន្ត្រី លោក Pham Minh Chinh ផងដែរ។

លោកអគ្គលេខាបក្ស Nguyen Phu Trong ក៏បានស្នើឲ្យគណៈ កម្មាធិការបក្សនៃនគរបាលមជ្ឈឹម និងកម្លាំងនគរបាលប្រជាជន បន្តជំរុញសមិទ្ធិផលនិងបទពិសោធន៍ក្នុងអំឡុងពេលកន្លងមក ក្តាប់ជាប់នូវស្ថានភាព ជាពិសេសស្ថានភាពជំងឺរាតត្បាត កូវីដ ១៩ សកម្មភាពប្រឆាំងរបស់កម្លាំងអរិភាពនិងប្រតិកិរិយា។ ជាពិសេស មានភាពម្ចាស់ការក្នុងការដាក់ចេញវិធានការ ធានាសន្តិសុខ និងសុវត្ថិភាពនៃព្រឹត្តិការណ៍នយោបាយសំខាន់ៗរបស់ប្រទេសជាតិ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ