អគ្គលេខាបក្ស លោក Nguyen Phu Trong អញ្ជើញចូលរួមសន្និសីទគណៈកម្មាធិការបក្សនគរបាលមជ្ឈឹម
(VOVWORLD) - នាព្រឹកថ្ងៃទី ២០ ធ្នូ នៅទីក្រុងហាណូយ គណៈកម្មាធិការបក្សនគរបាលមជ្ឈឹម បានរៀបចំសន្និសីទវាយតម្លៃលើលទ្ធផលត្រួតពិនិត្យការដឹកនាំក្នុងការអនុវត្តភារកិច្ចនយោបាយក្នុងឆ្នាំនេះ និងដាក់ចេញទិសដៅ បេសកកម្មនៅឆ្នាំក្រោយ។
អគ្គលេខាបក្ស លោក Nguyen Phu Trong ជាមួយគណៈប្រតិភូចូលរួមសន្និសីទ (រូបថត៖ Tri Dung/TTXVN) |
អគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម លោក Nguyen Phu Trong បានអញ្ជើញចូលរួម និងថ្លែងមតិដឹកនាំសន្និសីទ។ អញ្ជើញចូលរួមផងដែរ មានវត្តមានប្រធានរដ្ឋ លោក Vo Van Thuong និងនាយករដ្ឋមន្ត្រី លោក Pham Minh Chinh។
នៅក្នុងសន្និសីទ គណៈប្រតិភូបានឯកភាពជាឯកច្ឆ័ន្ទវាយតម្លៃថា ឆ្នាំនេះ គណៈកម្មាធិការបក្សនគរបាលមជ្ឈឹម បានដឹកនាំការអនុវត្តប្រកបដោយប្រសិទ្ធភាពនូវភារកិច្ច រក្សាគំនិតផ្តួចផ្តើមយុទ្ធសាស្ត្រ បរិយាកាសសន្តិភាព ស្ថិរភាព សន្តិសុខ សុវត្ថិភាពសង្គម រួមចំណែកយ៉ាងសំខាន់ដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់ប្រទេសជាតិ។ អញ្ជើញថ្លែងមតិនៅសន្និសីទនេះ អគ្គលេខាបក្ស លោក Nguyen Phu Trong ប្រធានរដ្ឋលោក Vo Van Thuong នាយករដ្ឋមន្ត្រីលោក Pham Minh Chinh បានវាយតំម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែង ស្មារតីជាគំរូ និងលទ្ធផលដែលគណៈកម្មាធិ ការមជ្ឈិមបក្សនគរបាលមជ្ឈឹម និងក្រសួងនគរបាលសម្រេចបានក្នុងឆ្នាំនេះ។ អគ្គលេខាបក្ស លោក Nguyen Phu Trong បានស្នើថា នាពេលខាងមុខ គណៈកម្មាធិការបក្សនគរបាលមជ្ឈឹម នឹងម្ចាស់ការក្នុងការស្រាវជ្រាវជាប្រព័ន្ធ ធ្វើសេនាធិការជាមួយរដ្ឋ និងមូលដ្ឋានអំពីគោលនយោបាយ ច្បាប់ស្ដីពីការអភិវឌ្ឍសេដ្ឋកិច្ចសង្គម សន្តិសុខជាតិ ការពារជាតិ និងបើកទូលាយទំនាក់ទំនងកិច្ចការបរទេសរបស់ប្រទេសជាតិ ទន្ទឹមនឹងនោះបន្តអនុវត្តដំណោះស្រាយប្រកបដោយប្រសិទ្ធភាពដើម្បីធានាសន្តិសុខជាតិ អធិបតេយ្យភាពទឹកដី និងទប់ស្កាត់ឧក្រិដ្ឋកម្ម៕