អគ្គលេខាបក្ស លោក Nguyen Phu Trong អញ្ជើញជួបសំណេះសំណាលនិងជូនពរឆ្នាំថ្មីដល់ថ្នាក់ដឹកនាំ អតីតថ្នាក់ដឹកនាំបក្សនិងរដ្ឋ

(VOVWORLD) - អគ្គលេខាបក្ស Nguyen Phu Trong បានអះអាងថា វៀតណាមទើបតែឆ្លងកាត់ឆ្នាំ ២០២១។  ថ្វីត្បិតតែស្ថានភាពពិភពលោកនិងក្នុងប្រទេសជួបការលំបាកសាកល្បងជាច្រើនក៏ដោយ ប៉ុន្តែបក្សទាំងមូល ប្រជាជនទាំងមូល និងកងទ័ពទាំងមូល នៅតែសាមគ្គី ហើយសម្រេចបានលទ្ធផលសំខាន់ៗលើគ្រប់វិស័យ។        
អគ្គលេខាបក្ស លោក Nguyen Phu Trong អញ្ជើញជួបសំណេះសំណាលនិងជូនពរឆ្នាំថ្មីដល់ថ្នាក់ដឹកនាំ អតីតថ្នាក់ដឹកនាំបក្សនិងរដ្ឋ - ảnh 1អគ្គលេខាបក្ស លោក Nguyen Phu Trong ប្រធានរដ្ឋ លោក Nguyen Xuan Phuc នាយករដ្ឋមន្ត្រីលោក Pham Minh Chinh ប្រធានរដ្ឋសភា លោក Vuong Dinh Hue សមាជិកគណៈអចិន្ត្រៃយ៍នៃលេខាធិការដ្ឋាន លោក Vo Van Thuong ជាមួយថ្នាក់ដឹកនាំ និងអតីតថ្នាក់ដឹកនាំបក្ស រដ្ឋាភិបាល (រូបថត៖ Tri Dung/TTXVN)

ក្នុងឱកាសត្រៀមអំណរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំខាល ចត្វាស័ក  ២០២២  រំលឹកខួបលើកទី ២៩ នៃទិវាបង្កើតបក្សកុម្មុយនិស្តវៀតណាម (៣ កុម្ភៈ ១៩៣០ - ៣ កុម្ភៈ ២០២២)  នាថ្ងៃទី ២៩ ខែមការនៅទីស្នាក់ការគណៈកម្មាធិការមជ្ឈិមបក្ស (ហាណូយ) អគ្គលេខាបក្ស លោក Nguyen Phu Trong បានអញ្ជើញជាអធិបតីក្នុងពិធីជួបសំណេះសំណាលនិងជូនពរបុណ្យតេត ចំពោះថ្នាក់ដឹកនាំ អតីតថ្នាក់ដឹកនាំបក្ស រដ្ឋ និងរណសិរ្សមាតុភូមិវៀតណាម រួមជាមួយថ្នាក់ស្ថាប័នមជ្ឈិមនានា។

អគ្គលេខាបក្ស Nguyen Phu Trong បានអះអាងថា វៀតណាមទើបតែឆ្លងកាត់ឆ្នាំ ២០២១។  ថ្វីត្បិតតែស្ថានភាពពិភពលោកនិងក្នុងប្រទេសជួបការលំបាកសាកល្បងជាច្រើនក៏ដោយ ប៉ុន្តែបក្សទាំងមូល ប្រជាជនទាំងមូល និងកងទ័ពទាំងមូល នៅតែសាមគ្គី ហើយសម្រេចបានលទ្ធផលសំខាន់ៗលើគ្រប់វិស័យ។        ដោយសង្កត់ធ្ងន់ថា ឆ្នាំ ២០២២ គឺជាឆ្នាំសំខាន់ដើម្បីអនុវត្តន៍ សេច ក្តីសម្រេចចិត្តនៃមហាសន្និបាតលើកទី ១៣ របស់បក្ស និងផែនការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម ៥ ឆ្នាំ ២០២១-២០២៥ អគ្គលេខាបក្ស លោក Nguyen Phu Trong បានស្នើថា៖ “ពង្រឹងការកសាងនិងកែទម្រង់បក្ស កសាងនីតិរដ្ឋសង្គមនិយមនិងប្រព័ន្ធនយោបាយស្អាតស្អំ។ កំណែទម្រង់រដ្ឋបាល កំណែទម្រង់ប្រព័ន្ធតុលាការ ប្រឆាំងអំពើពុករលួយ ភាពអវិជ្ជមាន ការខ្ជះខ្ជាយ ការអនុវត្តសន្សំសំចៃ។ ពង្រឹងការការពារជាតិនិងសន្តិសុខ ការពារឯករាជ្យ អធិបតេយ្យភាព និងបូរណភាពទឹកដី ធានាបាននូវសន្តិសុខនយោបាយ សណ្តាប់ធ្នាប់និងសុវត្ថិភាពសង្គម និងរក្សាបាននូវបរិយាកាសសន្តិភាពនិងស្ថិរភាពសម្រាប់ការអភិវឌ្ឍប្រទេសជាតិយ៉ាងឆាប់រហ័ស និងនិរន្តរភាព។ អនុវត្តន៍កិច្ចការបរទេសឱ្យបានគ្រប់ជ្រុងជ្រោយនិងសមកាលកម្ម និងសមាហរណកម្មអន្តរជាតិ ក្នុងស្មារតីធ្វើឱ្យមានធនធានផ្ទៃក្នុងច្រើនបំផុត ទាញយកផលប្រយោជន៍ពីកម្លាំងខាងក្រៅ និងការលើកកម្ពស់ប្រសិទ្ធភាពនៃកិច្ចសហប្រតិបត្តិការអន្តរជាតិ”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ