អគ្គលេខាបក្ស លោក Nguyen Phu Trong អញ្ជើញទទួលជួបជាមួយប្រតិភូបក្សកុម្មុយនិស្តចិននិងប្រតិភូគុយបា
(VOVWORLD) - នារសៀលថ្ងៃទី២៧ខែកញ្ញា នៅទីស្នាក់ការមជ្ឈឹមបក្ស អគ្គលេខាគណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនិស្តវៀតណាម លោក Nguyen Phu Trong បានអញ្ជើញទទួលជួបជាមួយលោក Zhao Leji សមាជិកអចិន្ត្រៃយ៍នៃការិយាល័យនយោបាយ និងជាលេខាគណៈ កម្មការត្រួតវិន័យ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយ និស្តចិនដែលកំពុងធ្វើទស្សនកិច្ចការងារនៅវៀតណាម។
អគ្គលេខាបក្ស លោក Nguyen Phu Trong អញ្ជើញទទួលជួបជាមួយលោក Zhao Leji សមាជិកអចិន្ត្រៃយ៍នៃការិយាល័យនយោបាយនិងជាលេខាគណៈ កម្មការត្រួតវិន័យនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន (រូបថតៈ TTXVN) |
ក្នុងជំនួបនេះ អគ្គលេខាបក្ស លោក Nguyen Phu Trong បានថ្លែងអំណរគុណ ចំពោះអគ្គលេខាបក្សនិងជាប្រធានរដ្ឋចិនដែលបានផ្ញើរសារទូរលេខ ចូលរួមរំលែកទុក្ខដល់ថ្នាក់ដឹកនាំបក្ស រដ្ឋ និងប្រជាជនវៀតណាមអំពីមរណភាពរបស់ប្រធានរដ្ឋ វៀតណាម លោក Tran Dai Quang ព្រមទាំងថ្លែងអំណរគុណចំពោះការដែលប្រតិភូបក្សកុម្មុយនិស្តចិនបានមកកាន់វៀតណាម ដើម្បីគោរពវិញ្ញាណក្ខ័ន្ធលោកប្រ ធានរដ្ឋ Tran Dai Quang។
អគ្គលេខាបក្ស លោក Nguyen Phu Trong អញ្ជើញថតរូបអនុស្សាវរីយ៍ជាមួយប្រតិភូ (រូបថតៈ TTXVN) |
អញ្ជើញថ្លែងក្នុងពិធី លោកអគ្គលេខាបក្ស Nguyen Phu Trong បានស្នើឲ្យភាគីទាំងពីរ បន្តបង្កើតការខិតខំប្រឹងប្រែង ដើម្បីជម្រុញរាល់វិស័យសហប្រតិបត្តិការឲ្យមានការអភិវឌ្ឍជាក់ស្តែង គោរពផលប្រយោជន៍ស្របច្បាប់និងសក្តិសមរបស់គ្នាទៅវិញទៅមក ដោះស្រាយដោយសន្តិវិធីជម្លោះទាំងអស់លើសមុទ្រ ជាពិសេសជម្រុញទំនាក់ទំនងវៀតណាម-ចិនឲ្យមានការអភិវឌ្ឍកាន់តែរឹងមាំនិងស្ថិរភាព។ អគ្គលេខាបក្សក៏បានស្នើឲ្យស្ថាប័នពាក់ព័ន្ធនៃបក្សទាំងពីរនិងរដ្ឋទាំងពីរ ឲ្យបង្កើនការចែករំលែក បទពិសោធន៍លើកិច្ចការត្រួតពិនិត្យ ឃ្លាំមើលនិងបង្ការប្រឆាំងអំពើពុករលួយ។
រីឯខ្លួនវិញ លោក Zhao Leji បានសម្តែងនូវគោលបំណង ចង់ឲ្យថ្នាក់ដឹកនាំនៃបក្សទាំងពីរ រដ្ឋទាំងពីរ បន្តការយកចិត្តទុកដាក់ ដើម្បីដឹកនាំក្រសួង ស្ថាប័ន គ្រប់ជាន់ថ្នាក់ ក្នុងនោះមានទាំងស្ថាប័នត្រួតពិនិត្យ វិន័យរបស់បក្សទាំងពីរឲ្យបង្កើនការជួបប្រាស្រ័យ រឹតបន្តឹងកិច្ចសហប្រតិបត្តិការ បង្កើនការជឿទុកចិត្តនយោបាយ ជាពិសេស ជម្រុញទំនាក់ទំនងភាពជាដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រវៀតណាម-ចិន ឲ្យកាន់តែអភិវឌ្ឍន៍យ៉ាងសកម្មនិងស្ថិរភាពនាពេលខាងមុខ។
ក៏នារសៀលថ្ងៃទី ២៧ ខែកញ្ញា អគ្គលេខាបក្សលោក Nguyen Phu Trong បានអញ្ជើញទទួលជួបជាមួយគណៈប្រតិភូជាន់ខ្ពស់បក្សនិងរដ្ឋនៃសាធារណរដ្ឋគុយបាដឹកនាំដោយលោក Roberto Morales Ojeda សមាជិកការិយាល័យនយោបាយ អនុប្រធានក្រុមប្រឹក្សារដ្ឋនិងក្រុមប្រឹក្សាគណៈរដ្ឋមន្ត្រីគុយបា ក្នុងឱកាសមកកាន់វៀត ណាមចូលរួមបុណ្យសពរបស់ប្រធានរដ្ឋវៀតណាម លោក Tran Dai Quang ។
អគ្គលេខាបក្ស លោក Nguyen Phu Trong អញ្ជើញទទួលជួបជាមួយលោក Roberto Morales (រូបថតៈ VOV) |
តាងនាមបក្ស រដ្ឋាភិបាលនិងប្រជាជនវៀតណាម អគ្គលេខាបក្ស លោក Nguyen Phu Trong បានថ្លែងអំណរគុណចំពោះសារទូរលេខចូលរួមរំលែកទុក្ខអំពីមរណភាពរបស់ប្រធានរដ្ឋ លោក Tran Dai Quang ជាពិសេសបានបញ្ចូនប្រតិភូចូលរួមពិធីបុណ្យសពតែម្តង។ អគ្គលេខាបក្ស លោក Nguyen Phu Trong បានអះអាងថា វៀតណាមនឹងធ្វើអស់ពីកម្លាំងកាយចិត្ត រួមជាមួយបក្ស រដ្ឋាភិបាលនិងប្រជាជនគុយបា ពង្រឹងនិងពង្រីកក៏ដូចជាធ្វើឲ្យកាន់តែស៊ីជម្រៅថែមទៀត នូវទំនាក់ទំនងជាបងប្អូនគំរូ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ សាមគ្គីភាពស្មោះត្រង់ រវាងបក្សទាំងពីរ រដ្ឋទាំងពីរ និងប្រជាជននៃប្រទេសទាំងពីរវៀតណាម-គុយបាផងដែរ។
រីឯខ្លួនវិញ លោក Roberto Morales បានវាយតំលៃខ្ពស់ចំពោះការរួមចំណែកសកម្មរបស់ប្រធានរដ្ឋវៀតណាមលោក Tran Dai Quang ក្នុងបុព្វហេតុកសាងនិងការពារមាតុប្រទេសវៀតណាមសង្គមនិយម និងអះអាងថា ប្រធានរដ្ឋលោក Tran Dai Quang ជាមិត្តដ៏ជិតស្និទ្ធរបស់គុយបា ដែលបានចូលរួមចំណែកយ៉ាងក្នុងការជម្រុញទំនាក់ទំនងពិសេសរវាងបក្សទាំងពីរ រដ្ឋទាំងពីរនិងប្រជាជននៃប្រទេសទាំងពីរ គុយបានិងវៀតណាម៕