អគ្គលេខាបក្ស លោក Nguyen Phu Trong អញ្ជើញទទួលជួបជាមួយឯកអគ្គរដ្ឋទូតនិងភារៈធារីអាស៊ាននាដើមនិទាឃរដូវ២០១៨
(VOVWORLD) -នារសៀលថ្ងៃទី២៣ខែកុម្ភៈ នៅទីស្នាក់ការមជ្ឈឹមបក្ស អគ្គលេខាគណៈកម្មា ធិការ មជ្ឈឹមបក្សកុម្មុយនិស្តវៀតណាម លោក Nguyen Phu Trong បានអញ្ជើញជួបសំណេះ សំណាលជាមួយឯកអគ្គរដ្ឋទូត ភារៈធារីមកពីប្រទេសអាស៊ានចំនួន៩ មកជូនពរចូល ឆ្នាំថ្មីប្រពៃណីវៀតណាម។
អគ្គលេខាបក្ស លោក Nguyen Phu Trong អញ្ជើញទទួលជួបជាមួយឯកអគ្គរដ្ឋទូតនិងភារៈធារីអាស៊ាននាដើមនិទាឃរដូវ ឆ្នាំច សំរឹទ្ធស័ក ២០១៨ |
អញ្ជើញថ្លែងមតិក្នុងពិធី អគ្គលេខាបក្ស លោក Nguyen Phu Trong បានអះអាង ថា នាប៉ុន្មានឆ្នាំកន្លងទៅ តំបន់អាស៊ីអាគ្នេយ៍មានការអភិ វឌ្ឍយ៉ាងស្វាហាប់ ដែលបង្កលក្ខណៈងាយស្រួលសម្រាប់ការអភិវឌ្ឍរបស់ប្រទេសនីមួយៗក៏ដូចជាការរីកធំធាត់របស់អង្គការអាស៊ាននិយាយដោយឡែក។
រីឯឯកអគ្គរដ្ឋទូតនិងភារៈធារីបណ្តាប្រទេសអាស៊ានបានជឿជាក់ ថា ក្នុងឆ្នាំ២០១៨និងបណ្តាឆ្នាំបន្តបន្ទាប់ ក្រោមការដឹកនាំរបស់បក្សកុម្មុយ និស្តវៀតណាម ដែលមានអគ្គលេខាបក្ស លោក Nguyen Phu Trong ជាប្រមុខនោះ ប្រជាជនវៀតណាមនឹងទទួលបានសមិទ្ធិថ្មីជាច្រើន នាំប្រ ទេសវៀតណាមអភិវឌ្ឍន៍ ប្រកបដោយវិបុលភាព។ ឯកអគ្គរដ្ឋទូតនិងភារៈធារីនៃបណ្តាប្រទេសអាស៊ានបានសន្យានឹងខិតខំប្រឹងប្រែង អនុវត្តល្អនូវតទួនាទីរបស់ខ្លួន ដើម្បីពង្រឹងនិងពង្រីកទំនាក់ទំនងមិត្តភាពជាប្រពៃ ណី និងកិច្ចសហប្រតិបត្តិការយ៉ាងល្អប្រសើរជាមួយ វៀតណាមនិយាយដោយឡែកនិង ជាមួយបណ្តាប្រទេសអាស៊ាននិយាយរួម៕