អគ្គលេខាបក្ស លោក Nguyen Phu Trong អញ្ជើញទទួលជួបឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅវៀតណាមលោក Marc E. Knapper

(VOVWORLD) - នារសៀលថ្ងៃទី ២៥ មេសា នៅទីស្នាក់ការមជ្ឈិមបក្ស អគ្គលេខាបក្សលោក Nguyen Phu Trong បានអញ្ជើញទទួលជួបឯកអគ្គរដ្ឋទូតអាមេរិកលោក Marc E. Knapper ក្នុងឱកាសចាប់ផ្តើមអាណត្តិបេសកកម្មការទូតនៅវៀតណាម។ 
អគ្គលេខាបក្ស លោក Nguyen Phu Trong អញ្ជើញទទួលជួបឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅវៀតណាមលោក Marc E. Knapper - ảnh 1អគ្គលេខាបក្ស លោក Nguyen Phu Trong អញ្ជើញទទួលជួបឯកអគ្គរដ្ឋទូតអាមេរិកលោក Marc E. Knapper (រូបថត៖ TTXVN) 

ក្នុងជំនួបនេះ លោកឯកអគ្គរដ្ឋទូត Marc E. Knapper បាននិយាយថា ប្រទេសទាំងពីរមានសក្តានុពលជាច្រើនសម្រាប់ការអភិវឌ្ឍនាពេលខាងមុខ រួមទាំងមានវិស័យថ្មីៗដូចជា ការឆ្លើយតបទៅនឹងផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ និងជំងឺរាតត្បាត ហើយបានអះអាងថា អាមេរិកតែងតែគាំទ្រប្រទេសវៀតណាមមួយរឹងមាំ ឯករាជ្យនិងវិបុលភាព និងជំរុញទំនាក់ទំនងនៃប្រទេសទាំងពីរឈរលើមូលដ្ឋានគោរពស្ថាប័ននយោបាយរបស់គ្នាទៅវិញទៅមក។ លោកឯកអគ្គរដ្ឋទូតនឹងខិតខំប្រឹងប្រែងរួមចំណែកទៅក្នុងការអភិវឌ្ឍទំនាក់ទំនងអាមេរិក-វៀតណាម។

ចំណែកឯអគ្គលេខាបក្ស លោក Nguyen Phu Trong បានអះអាងថា វៀតណាមអនុវត្តន៍គោលនយោបាយការបរទេសឯករាជ្យ ខ្លួនទីពឹងខ្លួន សន្តិភាព សហប្រតិបត្តិការនិង អភិវឌ្ឍន៍ ពហុភាគីភាវូបនីយកម្មនិងការធ្វើពិពិធកម្មទំនាក់ទំនងបរទេស ក្នុងនោះបន្តជំរុញទំនាក់ទំនងរវាងប្រទេសទាំងពីរ ជំរុញទំនាក់ទំនងកិច្ចសហប្រតិបត្តិការនិងមិត្តភាពរវាងប្រទេសទាំងពីរ ដោយឈរលើមូលដ្ឋាននៃការគោរពគ្នាទៅវិញទៅមក ដើម្បីផលប្រយោជន៍នៃប្រទេសទាំងពីរ ដើម្បីសន្តិភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការក្នុងតំបន់ និងក្នុងពិភពលោក។ លោកអគ្គលេខាបក្សបានស្នើឱ្យឯកអគ្គរដ្ឋទូត Marc E. Knapper បន្តរួមចំណែកយ៉ាងសកម្មក្នុងការអភិវឌ្ឍទំនាក់ទំនងនៃប្រទេសទាំងពីរ និងទទួលបានជោគជ័យជាច្រើនក្នុងអាណត្តិបេសកកម្មការទូតនៅវៀតណាម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ