អគ្គលេខាបក្ស លោក Nguyen Phu Trong អញ្ជើញទៅបំពេញទស្សនកិច្ចការងារនៅអគ្គស្នងការលេខ២នៃក្រសួងការពារប្រទេស

អគ្គលេខាបក្ស លោក Nguyen Phu Trong អញ្ជើញទៅបំពេញទស្សនកិច្ចការងារនៅអគ្គស្នងការលេខ២នៃក្រសួងការពារប្រទេស - ảnh 1
អគ្គលេខាបក្ស លោក Nguyen Phu Trong អញ្ជើញថតរូបជាមួួយថ្នាក់ដឹកនាំអគ្គស្នងការលេខ២នៃក្រសួងការពារប្រទេស

(VOVworld)-អគ្គលេខាបក្សកុម្មុយនិស្តវៀតណាម និងជាលេខាគណៈកម្មាធិការ
បក្សទ័ពមជ្ឈឹម លោក Nguyen Phu Trong  នាថ្ងៃទី១៩ធ្នូ បានអញ្ជើញទៅបំពេញ
ទស្សនកិច្ចការងារនៅអគ្គស្នងការលេខ២ នៃក្រសួងការពារប្រទេសវៀតណាម។
 ថ្លែងមតិ ក្នុងជំនួបនេះ លោក​ Nguyen Phu Trong បានសម្តែងក្តីសោមនស្សរីករាយ
ដែល បានមកទស្សនាអគ្គស្នងការចារកម្មនៃក្រសួងការពារប្រទេស ចំទៅនឹង
ឱកាសរំលឹក ខួបលើកទី៧០នៃទិវាប្រទេសជាតិទាំងមូលតស៊ូប្រយុទ្ធនិងខួបលើក
ទី៧២នៃទិវា បង្កើតកងទ័ពប្រជាជនវៀតណាម។

        នៅទីនេះ លោក Nguyen Phu Trong បានសម្តែងការជឿជាក់ថា អគ្គស្នងការ
ចារកម្មនៃក្រសួងការពារប្រទេសនេះនឹងបំពេញល្អភារកិច្ចជាស្ថាប័នចារកម្មយុទ្ធ
សាស្ត្ររបស់បក្ស រដ្ឋ និងជាស្ថាប័នចារកម្មជំនាញយោធារបស់គណៈកម្មាធិការ
បក្សទ័ព មជ្ឈឹមនៃក្រសួងការពារប្រទេសវៀតណាម​ ជាពិសេស បន្តពូនជ្រុំបន្ថែម
ក្រាស់ស្នាដៃ និងប្រពៃណីដ៏រុងរឿងរបស់ផ្នែកចារកម្មការពារប្រទេសវៀតណាម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ