អគ្គលេខាបក្ស លោក Nguyen Phu Trong អញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋបារាំង
(VOVWORLD) - នារសៀលថ្ងៃ ទី២៥ ខែមីនា (តាមម៉ោងនៅបារាំង) អគ្គលេខាបក្សកុម្មុយនីស្តវៀតណាម លោក Nguyen Phu Trong និងគណៈប្រតិភូ ជាន់ខ្ពស់វៀតណាម អញ្ជើញមកមកដល់រដ្ឋធានីប៉ារីចាប់ផ្តើមបំពេញទស្សនកិច្ចជា ផ្លូវការនៅប្រទេសបារាំងក្នុងរយៈពេល ៣ ថ្ងៃ តាមការអញ្ជើញរបស់ប្រធានាធិបតី លោក Emmanuel Macron ។
អគ្គលេខាបក្ស លោក Nguyen Phu Trong អញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋបារាំង |
នៅទីក្រុង Montreuil (ប្រទេសបារាំង) លោក Nguyen Phu Trong បានអញ្ជើញ ទៅដាក់កម្រងផ្កានៅស្តូបលោក ប្រធានហូជីមិញ និង ទស្សនាបរិវេណ ហូជីមិញនៅក្នុងសួនច្បារ Montreuil ។
អភិបាលទីក្រុង លោក Montreuil Patrice Bessac បានសម្តែងនូវកិត្តិយស ដោយបានទទួលស្វាគមន៍ លោក Nguyen Phu Trong ដែលបានអញ្ជើញមកទស្សនាទីក្រុងនេះ ក្នុងឱកាសដែលប្រទេសទាំងពីរប្រារព្ធពិធី រំលឹកខួបលើកទី ៤៥ នៃការបង្កើតទំនាក់ទំនងការទូត និង ខួបលើកទី ៥ នៃទំនាក់ទំនង ភាពជាដៃគូ យុទ្ធសាស្ត្រ។លោក Nguyen Phu Trong បានសម្តែងនូវសេចក្តីរីករាយដែល បានអញ្ជើញ ទៅទស្សនាទីក្រុង Montreuil ហើយលោកក៏មានប្រសាសន៍ថា៖
"ទំនាក់ទំនងមិត្តភាពវៀតណាម-បារាំងជាទំនាក់ទំនងពិសេស ដែលមានតាំងពី យូរលង់មកហើយ។ លោកប្រធាន ហូជីមិញបានបង្កើតទំនាក់ទំនងយ៉ាងជិតស្និទ្ធ រវាងបក្ខជនជនកុម្មុយនិស្តនិង ប្រជាជននៃប្រទេសទាំងពីរ វៀតណាម -បារាំងតាំង ពីដំបូងបង្អស់។ យើងខ្ញុំ សូមថ្លែងអំណរគុណដល់បក្ខជន កុម្មុយនិស្តបារាំង ទាំងឡាយ ក៏ដូចជា ប្រជាជនបារាំង ដែលបានជួយឧបត្ថម្ភគាំទ្រដល់យើងខ្ញុំ ក្នុងដំណាក់កាលតស៊ូបដិវត្តន៍យ៉ាងយូរអង្វែង ហើយ សព្វថ្ងៃនេះទំនាក់ទំនងរវាង ប្រទេសទាំងពីរកំពុងអភិវឌ្ឍតាមទិសដៅដ៏ល្អប្រសើរផងដែរ។"
លោក Nguyen Phu Trong បានអញ្ជើញទៅទស្សនាសារមន្ទីរ Montreuil និងដាំដើមឈើអនុស្សាវរីយ៍នៅ បរិវេណលហូជីមិញផងដែរ |