អគ្គលេខាបក្ស លោក Nguyen Phu Trong អញ្ជើញបំពេញទស្សនកិច្ចការងារនៅខេត្ត Kon Tum

អគ្គលេខាបក្ស លោក Nguyen Phu Trong អញ្ជើញបំពេញទស្សនកិច្ចការងារនៅខេត្ត Kon Tum - ảnh 1
អគ្គ លេខាបក្សកុម្មុយនិស្តវៀតណាម លោក Nguyen Phu Trong អញ្ជើញជួបធ្វើការជាមួយថ្នាក់ដឹកនាំខេត្ត Kon Tum (រូបថតៈ TTXVN)

(VOVworld)-ក្នុងជំនួបធ្វើការជាមួយថ្នាក់ដឹកនាំខេត្ត Kon Tum នាថ្ងៃទី១៤មេសា អគ្គ
 លេខាបក្សកុម្មុយនិស្តវៀតណាម លោក Nguyen Phu Trong មានបំណងថា ខេត្ត Kon
 Tum នឹងបន្តផ្លាស់ប្តូរថ្មីនូវការត្រិះរិះនិងវិធីសាស្ត្រដឹកនាំ ជាពិសេសប្រមូលផ្តុំការ
 ចូលរួមរបស់ប្រព័ន្ធនយោបាយនិងប្រជាជនទាំងមូល សំដៅនាំខេត្ត Kon Tum
អភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព។

        លោក Nguyen  Phu Trong ក៏បានអញ្ជើញផ្តល់យោបល់នូវទិសដៅអភិវឌ្ឍន៍
 សេដ្ឋកិច្ចចក្រទ្វារព្រំដែនដែលជាទិសដៅត្រឹមត្រូរបស់ខេត្ត Kon Tum ដើម្បីពង្រីក
តួនាទីជាច្រកទ្វារពាណិជ្ជកម្មរវាងវៀតណាមជាមួយឡាវ កម្ពុជា ថៃនិងមីយ៉ាន់ម៉ា
ទៀតផង។ លោកអគ្គលេខាបក្សក៏បានក្រើនរំលឹកឲ្យខេត្ត Kon Tum គប្បីធ្វើអាជីវកម្ម
និង ពង្រីកឲ្យអស់ប្រៀបខ្លាំងលើវិស័យព្រៃឈើនិងការពារបរិស្ថានជីវៈចម្រុះ។ ទន្ទឹម
 ជាមួយគ្នានោះ  Kon Tum ក៏ត្រូវរក្សារឹងមាំសន្តិសុខនយោបាយ សណ្តាប់ធ្នាប់ សង្គម
 បំពេញល្អការងារកិច្ចការបរទេស រក្សាបរិយាកាសស្ថិរភាពសម្រាប់ការអភិវឌ្ឍន៍
ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ