អគ្គលេខាបក្ស លោក Nguyen Phu Trong អញ្ជើញអុជធូបគោរពរំលឹកវិញ្ញាណក្ខន្ធលោកប្រធានហូជីមិញ
(VOVWORLD) - នៅទីនេះ អគ្គលេខាបក្សលោក Nguyen Phu Trong បានអញ្ជើញអុជធូបគោរពរំលឹកវិញ្ញាណក្ខន្ធ និងសម្តែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះលោកប្រធានហូជីមិញ មេដឹកនាំដ៏មហិមាររបស់ប្រជាជនវៀតណាម។
អគ្គលេខាបក្ស លោក Nguyen Phu Trong អញ្ជើញអុជធូបគោរពរំលឹកវិញ្ញាណក្ខន្ធលោកប្រធានហូជីមិញនៅអាគារលេខ ៦៧ (រូបថត៖ TTXVN) |
ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ឆ្នាំខាល ចត្វាស័ក ២០២២ និងរំលឹកខួបលើកទី ៩២ នៃការបង្កើតបក្សកុម្មុយនិស្តវៀតណាម (៣ កុម្ភៈ ១៩៣០ - ៣ កុម្ភៈ ២០២២) នាព្រឹកថ្ងៃទី៣០ ខែមករា (ត្រូវនឹងថ្ងៃទី ២៨ នៃខែទី ១២ ឆ្នាំឆ្លូវ ត្រីស័ក ) នៅទីក្រុងហាណូយ អគ្គលេខាបក្សលោក Nguyen Phu Trong បានអញ្ជើញមកអុជធូបគោរពរំលឹកវិញ្ញាណក្ខន្ធលោកប្រធានហូជីមិញនៅអាគារ លេខ ៦៧ ស្ថិតក្នុងមណ្ឌលកេរដំណែលលោកប្រធានហូជីមិញ នៅវិមានប្រធានរដ្ឋ។
អាគារលេខ ៦៧ គឺជាកន្លែងដែលលោកប្រធានហូជីមិញបានដកដង្ហើមចុងក្រោយ ហើយទីនេះ នៅតែរក្សានូវអនុស្សាវរីយ៍ជាច្រើនដែលទាក់ទងនឹងជីវិតនិងអាជីពរបស់លោក។ នៅទីនេះ អគ្គលេខាបក្សលោក Nguyen Phu Trong បានអញ្ជើញអុជធូបគោរពរំលឹកវិញ្ញាណក្ខន្ធ និងសម្តែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះលោកប្រធានហូជីមិញ មេដឹកនាំដ៏មហិមាររបស់ប្រជាជន វៀតណាម។
បន្ទាប់មក លោកអគ្គលលេខាបក្សបានអញ្ជើញជួបសំណេះសំណាលជាមួយបុគ្គលិកនៅនៅឯមណ្ឌលកេរដំណែលនេះ។ លោកអគ្គលេខាបក្ស Nguyen Phu Trong បានក្រើនរំលឹកដល់កម្មាភិបាលនៅទីនេះគឺត្រូវបង្ហាញពីអារម្មណ៍គោរពចំពោះលោកប្រធានហូជីមិញ ពោលគឺ បង្ហាញយ៉ាងច្បាស់នូវការខិតខំប្រឹងប្រែង ការតស៊ូ និងការលះបង់ ជាពិសេសសតិអារម្មណ៍សីលធម៌របស់លោក ក្នុងការស្វាគមន៍ភ្ញៀវជាតិនិងអន្តរជាតិដែលមកទស្សនាមណ្ឌលកេរដំណែល។ ទន្ទឹមនឹងនោះ ខិតខំបំពេញភារកិច្ចឱ្យបានល្អ ស្រាវជ្រាវ អភិរក្ស និងលើកតម្កើងតម្លៃវត្ថុបុរាណនីមួយៗ និងឯកសារអំពីលោកប្រធាន៕