អគ្គលេខាបក្ស លោក Nguyen Phu Trong៖ត្រូវការម្តេជ្ញាចិត្តនិងសកម្មថែមទៀតដើម្បីបង្ការប្រឆាំងអំពើពុករលួយ
|
អគ្គលេខាបក្ស លោក Nguyen Phu Trong៖ត្រូវការម្តេជ្ញាចិត្តនិងសកម្មថែមទៀតដើម្បីបង្ការប្រឆាំងអំពើពុករលួយ |
(VOV)_នាថ្ងៃទី២៨ខែធ្នូ នៅទីក្រុងហាណូយ គណៈកម្មាធិការមជ្ឈឹម ទទួលបន្ទុក
បញ្ហាបង្ការប្រឆាំងអំពើពុករលួយ ដំណើការកិច្ចប្រជុំលើកទី១១។ អគ្គលេខាបក្ស លោក
Nguyen Phu Trong ប្រធានគណៈកម្មាធិការ បានអញ្ជើញជាអធិបតីកិច្ចប្រជុំ។ ថ្លែង
មតិនៅទីនេះ អគ្គលេខាបក្ស លោក Nguyen Phu Trong បានលើកច្បាស់ថា៖ គណៈ
កម្មាធិការបានខំប្រឹងប្រែងអនុវត្តផែនការដែលបានដាក់ចេញ ហើយបានធ្វើការ
បោះជំហានសកម្មជាច្រើន។ អគ្គលេខាបក្ស ក៏បានសង្កត់ធ្ងន់ថា៖ នាពេលខាងមុខ
នេះ ចង់បំពេញកាន់តែល្អការងារបង្ការប្រឆាំងអំពើពុករលួយ ខ្ជះខ្ជាយ អសកម្ម គឺ
ត្រូវប្តេជ្ញាខ្លាំងថែមទៀត និងធ្វើសកម្មភាពអោយបានខ្លាំងក្លាថែមទៀត។ ទន្ទឹមនឹង
នោះ បន្តជំរុញខ្លាំងការងារផ្សព្វផ្សាយព័ត៌មានអប់រំអំពីការបង្ការប្រឆាំងអំពើរពុករលួយ៕