អគ្គលេខាបក្សកុម្មនីស្តវៀតណាមជួបប្រាស្រ័យជាមួយអ្នកបោះឆ្នោតទីក្រុងហាណូយ
(VOV WORLD) /  
(VOV)_នាថ្ងៃទី១៤ ឧសភា អគ្គលេខាបក្សកុម្មនីស្តវៀតណាម លោក Nguyen
Phu Trong រួមជាមួយគណះប្រតិភូសមាជិកសភា ទីក្រុងហាណូយ ជួបប្រាស្រ័យ ជាមួយអ្នកបោះឆ្នោតនៅបណ្ដាខ័ណ្ឌ Hoan Kiem ខ័ណ្ឌTay Ho ដើម្បីត្រៀមរៀបចំ
អោយ សម័យប្រជុំលើកទី ៥ រដ្ឋសភា នីតិកាលទី ១៣។ ស្ដីពីបញ្ហាយកស្លឹកទំនុក
ទុកចិត្ត ចំពោះបណ្ដាដំណែងដែលបានរដ្ឋសភា ក្រុមប្រឹក្សារប្រជាជនជ្រើសតាំង ឬអនុម័ត អគ្គលេខាបក្ស Nguyen Phu Trong បានលើកច្បាស់ថា÷ ក្នុងសម័យប្រជុំ
លើកទី ៥ រដ្ឋសភាខាងមុខនេះ មជ្ឈឹមនឹងសម្រេចចិត្តយកស្លឹកទំនុកទុកចិត្ត មិន គ្រាន់តែចំពោះរដ្ឋសភាប៉ុណ្ណោះទេ ថែមទាំងចំពោះបណ្ដាស្ថាប័នបក្ស ស្ថាប័នក្នុង
ប្រព័ន្ធនយោបាយ។ នេះគឺជាបញ្ហាធំ ដែលបង្ហាញនូវការប្តេជ្ញាចិត្តផ្លាស់ប្តូរថ្មី តាម
ស្មារតី ប្រជាធិបតេយ្យភាព បង្កើនតួនាទីឃ្លាំមើលរបស់ប្រជាជន របស់សមាជិក
សភា សមាជិកក្រុមប្រឹក្សារប្រជាជន។
ស្ដីពីការថែទាំជីវភាពរស់នៅសំរាប់ប្រជាជននៅតំបន់កោះសមុទ្រ អគ្គលេខា
បក្សNguyen Phu Trong បានលើកច្បាស់ថា÷ វៀតណាមជាប្រទេស១ មានប្រវែងឆ្នេរ
សមុទ្រ ដ៏វែង ផ្ទៃទឹកសមុទ្រធំ កោះនិងប្រជុំកោះជាច្រើន។ បក្សកុម្មុយនីស្តវៀតណាម
បាន មានសេចក្ដីសម្រេចចិត្តស្ដីពីយុទ្ធសាស្ត្រសមុទ្រ អភិវឌ្ឍន៍សេដ្ឋកិច្ចសមុទ្ររដ្ឋ សភាបានមានច្បាប់ស្ដីពីសមុទ្រវៀតណាម យើងត្រូវធ្វើយ៉ាងមេច ដើម្បីរក្សារបាន
ឯករាជ្យ បូរណភាពដែនដី រក្សារបានស្ថិរភាព សន្តិភាព ដើម្បីអភិវឌ្ឍន៍ ថែទាំ ការ
ពារប្រជាជន បង្កលក្ខណះដើម្បីអភវិឌ្ឍន៍សេដ្ឋកិច្ច សង្គម។…ជាដើម៕
|
អគ្គលេខាបក្សកុម្មនីស្តវៀតណាមជួបប្រាស្រ័យជាមួយអ្នកបោះឆ្នោតទីក្រុងហាណូយ
(http://radiovietnam.vn/) |
-VOV WORLD