អគ្គលេខាបក្សកុម្មុនិស្តវៀតណាមជួបសន្ទនាជាមួយតំណាងអង្គភាពអាជីវកម្មធំៗរបស់អាមេរិក

(VOVworld)-នារសៀលថ្ងៃទី៨កក្កដា អគ្គលេខាបក្សកុម្មុយនិស្តវៀតណាមលោក
Nguyen Phu Trong អញ្ជើញជួបសន្ទនាតុមូលជាមួយតំណាងអង្គភាពអាជីវកម្ម
ធំៗរបស់អាមេរិក។ នៅទីនេះ លោក Nguyen Phu Trong បានផ្លាស់ប្តូរជាមួយ
 សម្ព័ន្ធក្រុមហ៊ុនរបស់អាមេរិកអំពីចំណុចលេចធ្លោមួយចំនួននៃស្ថានភាពសេដ្ឋ
កិច្ច របស់វៀតណាម និងបណ្តាការផ្តូចផ្តើមគំនិត គោលនយោបាយសំដៅបង្កើន
ថែម​ទៀតនូវកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច​ ពាណិជ្ជកម្ម វិនិយោគរវាងប្រទេស
ទាំងពីរ វៀតណាមនិងអាមេរិក។តំណាងនៃសម្ព័ន្ធក្រុមហ៊ុនអាមេរិក បានជឿ
ជាក់ថា កិច្ច ព្រមព្រៀងដៃគូអន្តរប៉ាស៊ីហ្វិក (TPP) ដែលកំពុងបានពិភាគ្សា នឹង
នាំមកនូវឱកាស ជាច្រើនសម្រាប់ប្រទេសទាំងពីរ។

អគ្គលេខាបក្សកុម្មុនិស្តវៀតណាមជួបសន្ទនាជាមួយតំណាងអង្គភាពអាជីវកម្មធំៗរបស់អាមេរិក - ảnh 1
អគ្គលេខាបក្សកុម្មុនិស្តវៀតណាមជួបសន្ទនាជាមួយតំណាងអង្គភាពអាជីវកម្មធំៗ
របស់អាមេរិក (រូបថតៈ TTXVN )

        អគ្គលេខា Nguyen Phu Trong រួមជាមួយគណៈប្រតិភូជាន់ខ្ពស់វៀតណាម បាន
កត់សម្គាល់នូវរាល់ការរួមចំណែកសកម្មរបស់សហគមន៍អង្គភាពអាជីវកម្ម អាមេរិក
ចូលក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចនិងសុខុមាលភាពសង្គមរបស់វៀតណាម
ផងដែរ។  លោក Nguyen Phu Trong មានប្រសាសន៍ថា៖

        “គំរោងការណ៍វិនិយោគរបស់បណ្តាអង្គភាពអាជីវកម្មអាមេរិកគឺភាគច្រើន
 ផ្តោតទៅលើវិស័យបច្ចេកវិទ្យា ព័ត៌មាន ប្រេងឧស្ម័ន ធនាគា សេវាកម្មមានគុណ
 ភាពនិងលើវិស័យមួយចំនួនទៀត។ យើងខ្ញុំវាយតម្លៃខ្ពស់ការដែលវិនិយោគិន
មក ពីអាមេរិក បានរួមចំណែកសំខាន់ក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គមរបស់
វៀត ណាម​​ ព្រមទាំងបង្កើនការផ្សាភ្ជាប់ទំនាក់ទំនងនៃប្រទេសទាំងពីរ”។

        ក៏ក្នុងថ្ងៃដដែល លោកអគ្គលេខា បានអញ្ជើញទៅទស្សនានិងថ្លែងមតិនៅ
 មជ្ឈមណ្ឌលស្រាវជ្រាវយុទ្ធសាស្រ្តនិងអន្តរជាតិអាមេរិក (CSIS) ក្នុងនាមជាវា
គ្មិន។ខ្លឹមសាររបស់ជំនួបសន្ទនានេះគឺ ៖​ ទំនាក់​ទំនងវៀតណាម-អាមេរិក ក្នុង
ដំណាក់កាលអភិវឌ្ឍន៍ថ្មី ដោយមានខ្លឹម​សារសង្កត់ធ្ងន់ទៅលើ​​ផលប្រយោជន៍
នានារបស់ប្រទេសទាំងពីរ ​ក៏ដូចជាបណ្ដាការងារត្រូវធ្វើដើម្បីនាំទំនាក់ទំនង
ទ្វេភាគីវៀតណាម -អាមេរិក បន្តឈានទៅមុខ។ បទថ្លែងមតិរបស់អគ្គលេខា
បក្ស Nguyen Phu Trong ទទួលបានការយកចិត្តទុកដាក់ និងវាយតំលៃខ្ពស់​ពី​
អង្គសន្និសីទ៕

ព័ត៌មានទាក់ទិន

ប្រតិកម្មទៅវិញ

ផ្សេងៗ