អគ្គលេខាបក្សកុម្មុយនីស្ត លោក Nguyen Phu Trong ទទួលជួបសន្ទនាជាមួយអគ្គលេខាធិការអង្គការសហប្រជាជាតិ
|
អគ្គលេខាបក្សកុម្មុយនីស្ត លោក Nguyen Phu Trong ទទួលជួបសន្ទនាជាមួយអគ្គលេខាធិការអង្គការសហប្រជាជាតិ |
(VOV)_នារសៀលថ្ងៃទី២២ ឧសភា នៅទីក្រុងហាណូយ អគ្គលេខាបក្សកុម្មុនី ស្តវៀតណាម លោក Nguyen Phu Trong បានជួបសន្ទនាជាមួយអគ្គលេខាធិការអង្គ
ការសហប្រជាជាតិ លោក Ban Ki Moon ដែលកំពុងបំពេញទស្សនកិច្ចជាផ្លូវការនៅ
វៀតណាម។ នៅទីនេះលោក Nguyen Phu Trong បានវាយតំលៃខ្ពស់ចំពោះការខំ
ប្រឹងប្រែងនានារបស់អង្គការសហប្រជាជាតិ និងរបស់បុគ្គល លោក Ban Ki Moon
នៅលើសរសរស្នូលចំនួន៣ គឺ៖សន្តិភាព សន្តិសុខ អភិវឌ្ឍន៍ និងធានាសិទ្ធិមនុស្ស
កត់សម្គាល់នូវរាល់ការផ្តើមគំនិង និងសកម្មភាពរបស់អង្គការសហប្រជាជាតិ ក្នុង
ការដោះស្រាយជំលោះ ប្រមូលផ្តុំសហគមន៍អន្តរជាតិ ដោះស្រាយបញ្ហាចាំបាច់
នានាមានចរិតលក្ខណះសកល។ លោកអគ្គលេខាបក្សក៏បានចាត់ទុកថា៖ ដំណើរ
ទស្សនកិច្ចលើកនេះរបស់ អគ្គលេខាធិការអង្គការសហប្រជាជាតិ ដើរតួនាទីដ៏
សែនសំខាន់ជំរុញទំនាក់ទំនងដ៏ល្អប្រសើរវាងវៀតណាមនិងអង្គការសហប្រជា
ជាតិ ហើយអះអាងថា៖ ក្នុងថានះ ជាប្រទេសសមាជិកសកម្ម១ មានការទទួលខុស
ត្រូវ វៀតណាមនឹងបន្តចូលរួមនិងរួមវិភាគទានជាក់ស្ដែងជាងទៀត ក្នុងកិច្ចការរួម
របស់អង្គការសហប្រជាជាតិ ដើម្បីសន្តិភាព ស្ថិរភាព សន្តិសុខ អភិវឌ្ឍន៍នៅគ្នុង
តំបន់និងអន្តរជាតិ។
អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Ban Ki Moon បានវាយតំលៃ
ខ្ពស់ចំពោះតួនាទី ការរួមវិភាគទានរបស់វៀតណាម ក្នុងការរក្សាសន្តិភាព ស្ថិរភាព
កិច្ចសហប្រតិបត្តិការនិងអភិវឌ្ឍន៍នៅក្នុងតំបន់ និងអន្តរជាតិ៕