អគ្គលេខាបក្សកម្មុយនិស្ត អញ្ជើញទៅបំពេញទស្សនកិច្ចការងារនៅខែត្រ Hung Yen
(VOVWORLD) /  
Vovworld- ការអភិវឌ្ឍន៍ដ៍ចិរភាពត្រូវការការស្រុះចិត្តគំនិតនិងការគាំទ្រ
របស់ប្រជាជន។នេះជាការអះអាងរបស់អគ្គលេខាបក្សកម្មុយនិស្ត វៀត
ណាមលោក Nguyen Phu Trongក្នុងពពិធីជួបធ្វើការជាមួយថ្នាក់ដឹកនាំ
បក្សភាគរដ្ឋអំណាចនិងប្រជាជនឃុំ Nhan Hoaស្រុក My Hao ខែត្រHung Yenភាគខាងជើងវៀតណាមនាព្រឹកថ្ងៃទី១០វិច្ឆិកា ។ដំណើរបំពេញតស្ស
កិច្ចការងារនេះគឺសំដៅត្រួតពិនិត្យការអនុវត្តភារកិច្ចអភិវឌ្ឍន៍សេដ្ឋកិច្ច
សង្គមកសាងជនបទថ្មី ការងារកសាងបក្សនិងប្រព័ន្ឋនយោបាយក្នុង
ដំណាក់កាល២០១០-២០១៣។
|
លោក Nguyen Phu Trongគូសបញ្ជាក់ថា៖ការ អភិវឌ្ឍន៍សេដ្ឋកិច្ចត្រូវដើរ
ទន្ទឹមនឹងការងារកសាងកែលំអបក្សកសាងប្រព័ន្ឋនយោបាយដ៍ស្អាតស្អម
រឹងមាំបង្ការប្រយុទ្ឋប្រឆាំងនឹងគ្រោះការិយាធិបតេយ្យអំពើពុករលួយនិង
ការខ្ជះខ្ជាយ។ល។ លោកចាត់ទុកថា៖ប្រការទាំងនេះនឹងជួយបង្កើតការ
ស្រុះចិត្តគំនិតនិងការគាំទ្ររបស់ប្រជាជនគ្រប់ស្រទាប់។
ស្តីពីការងារកសាងបក្សលោក Nguyen Phu Trongបានសំណូមពរគណះ
កម្មាធិការបក្សគ្រប់ជាន់ថ្នាក់កម្មាភិបាលម្នាក់ៗនិងបក្ខជនត្រូវឃើញច្បាស់
នូវបញ្ហានៅសល់ដើម្បីក្រែប្រែអោយទាន់ពេលវេលា។
រសៀលថ្ងៃដដែលអគ្គលោក អគ្គលេខាបក្សNguyen Phu Trongបានចូលរួម
ទិវាមហាសាមគ្គីភាពជាតិដែលបានរៀបចំឡើងនៅស្រុកYen My ខេត្ត
Hung Yen។តាមលោកថា៖សាមគ្គីភាពជាប្រការមិនអាចខ្វះបានចំពោះ
ការអភិវឌ្ឍន៍៕
-VOVWORLD