អគ្គលេខាបក្សកុម្មុយនីស្តជួបធ្វើការជាមួយថ្នាក់ដឹកនាំស្នូលខេត្ត Quang Tri
|
អគ្គលេខាបក្សកុម្មុយនីស្តជួបធ្វើការជាមួយថ្នាក់ដឹកនាំស្នូលខេត្ត Quang Tri
|
(VOV)_បន្តដំណើរទៅបំពេញទស្សនកិច្ចនៅខេត្ត Quang Tri ( ភាគកណ្ដាលវៀត
ណាម) នាព្រឹកថ្ងៃទី៥ កុម្ភះ អគ្គលេខាបក្ស លោក Nguyen Phu Trong បានជួបធ្វើ
ការជាមួយគណៈកម្មការអចិន្ត្រៃយ៍គណៈកម្មាធិការបក្សខេត្ត Quang Tri អំពីស្ថាន
ភាពអនុវត្តភារកិច្ចសេដ្ឋកិច្ច សង្គម និងការងារត្រៀមរៀបចំអោយមហាសន្និបាត
បក្សភាគគ្រប់ជាន់ថ្នាក់។
ថ្លែងមតិនៅទីនេះ លោក Nguyen Phu Trong បានស្នើបក្សភាគខេត្ត Quang Tri ក្នុង
ឆ្នាំ ២០១៥ និងបណ្ដាឆ្នាំជាបន្ត ប្រមូលផ្តុំអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គម ប្តេជ្ញាចិត្តអនុវត្ត
រាល់គោលដៅដែលបានមហាសន្និបាតលើកទី១៥ របស់បក្សភាគខេត្ត Quang Tri
បានដាក់ចេញ។ តាមលោកអគ្គលេខាថា៖ ខេត្ត Quang Tri ត្រូវបង្កើនអត្រាឧស្សា
ហកម្មក្នុងរចនាសម្ព័ន្ធខឿនសេដ្ឋកិច្ច អភិវឌ្ឍន៍កសិកម្មរុក្ខកម្មលើគ្រប់ជ្រុងជ្រោយ។
ទន្ទឹមនឹងនោះ ខេត្តក៏ត្រូវយកចិត្តទុកដាក់ជាពិសេសដល់ការងារសង្គម រក្សារសន្តិសុខ សណ្ដាប់ធ្នាប់ ស្ថិរភាពនយោបាយ ការពារអធិបតេយ្យភាពជាតិ កសាងខ្សែរ
ព្រំដែនប្រកបដោយសន្តិភាពនិងស្ថិរភាព…លៗ៕