អគ្គលេខាបក្សកម្មុយនិស្ត្រវៀតណាមជួបប្រាស្រ័យជាមួយបណ្ដាអ្នកបោះឆ្នោត ខ័ណ្ឌ Ba Dinh ទីក្រុង ហាណូយ

(VOVworld) – ដើម្បីត្រៀមរៀបចំសំរាប់សម័យប្រជុំលើកទី ៥​ រដ្ឋសភាវៀតណាម
នីតិកាលទី ១៣ នារសៀលថ្ងៃទី ១៣ ឧសភា អគ្គលេខាបក្សកម្មុយនិស្ត្រវៀតណាម
លោក Nguyen Phu Trong បានជួបប្រាស្រ័យជាមួយបណ្ដាអ្នកបោះ ឆ្នោត ខ័ណ្ឌ Ba
Dinh ទីក្រុង ហាណូយ។ អគ្គលេខា Nguyen Phu Trong បានផ្លាស់ប្តូរជាមួយ អ្នកបោះ
ឆ្នោតអំពីបណ្ដាខ្លឹមសារទាន់ទិនដល់ពង្រាងធ្វើវិសោធនកម្មរដ្ឋធម្មនុញឆ្នាំ ១៩៩២ ការបោះឆ្នោតទំនុកទុកចិត្តចំពោះដំណែងមួយចំនួនក្នុងរដ្ឋសភា ជាដើម។ លោក
Nguyen Phu Trong បានសង្កត់ធ្ងន់ថា៖ ការបោះឆ្នោតទំនុកទុកចិត្តចំពោះដំណែង
មួយចំនួនក្នុងរដ្ឋសភាគឺជាការបោះជំហានជាក់ស្តែងក្នុងការអនុវត្តបណ្ដាវិធានការ
អំពីការកសាងបក្ស។ ស្តីពីការងារយកមិតិនៃប្រជាជនចំពោះពង្រាងធ្វើវិសោធនកម្ម
រដ្ឋធ​ម្មនុញ្ញឆ្នាំ ១៩៩២ អគ្គលេខាធិការបានសង្កត់ធ្ងន់ថា៖នេះគឺជាការយកមតិរបស់
ប្រជាជនគ្រប់ជាន់ថ្នាក់ជាលើកដំបូងដូច្នោះត្រូវអនុវត្ត យ៉ាងស៊ីជំរៅនិងជាក់ស្តែង។
អគ្គលេខា Nguyen Phu Trong បានលើកច្បាស់ថា៖

“យើងត្រូវប្រមូលផ្តុំមតិយ៉ាងម៉តចត់ តាមស្មារតីរបស់សន្និបាទមជ្ឈឹមលើកទី ៧ ដែលទើបនឹងបានប្រព្រឹត្តទៅ។ ក្រៅពីនោះ យើងត្រូវបន្តផ្លាស់ប្តូរនិងពិភាក្សាអំពី
ការខ្វែងគំនិត។ ចំពោះទស្សនៈប្រឆាំងនឹងនិងបំផ្លិចបំផ្លាញរបបយើង យើងប្តេជ្ញា ប្រយុទ្ធប្រឆាំងយ៉ាងខ្លាំង។”

អគ្គលេខា Nguyen Phu Trong បានអះអាងថា៖ បក្ស រដ្ឋ ជានិច្ចកាលស្តាប់និង ប្រមូលផ្តុំមតិរបស់ប្រជាជន រំលឹកគណៈកម្មាធិការបក្សគ្រប់ជាន់ថ្នាក់ រដ្ឋ
អំណាច មូលដ្ឋានដោះស្រាយបញ្ហា ដែលប្រជាជនបានលើកឡើង៕

អគ្គលេខាបក្សកម្មុយនិស្ត្រវៀតណាមជួបប្រាស្រ័យជាមួយបណ្ដាអ្នកបោះឆ្នោត ខ័ណ្ឌ Ba Dinh ទីក្រុង ហាណូយ - ảnh 1
អគ្គលេខាបក្សកម្មុយនិស្ត្រវៀតណាម លោក  Nguyen Phu Trong បានជួបប្រាស្រ័យជាមួយបណ្ដាអ្នកបោះ ឆ្នោត ខ័ណ្ឌ Ba Dinh ទីក្រុង ហាណូយ។
(Image: Vietnamplus)


ប្រតិកម្មទៅវិញ

ផ្សេងៗ