អគ្គលេខាបក្សកុម្មុយនិស្តវៀតណាទទួលជួបជាមួយរដ្ឋមន្ត្រីការបរទេសអាមេរិក

អគ្គលេខាបក្សកុម្មុយនិស្តវៀតណាទទួលជួបជាមួយរដ្ឋមន្ត្រីការបរទេសអាមេរិក - ảnh 1
អគ្គលេខាបក្សកុម្មុយនិស្តវៀតណាលោក Nguyen Phu Trong ទទួលជួបជាមួយរដ្ឋមន្ត្រីការបរទេសអាមេរិកលោក John Kerry
(រូបថតៈTTXVN)


(VOVworld)-នៅក្នុងជំនួបជាមួយរដ្ឋមន្ត្រីការបទេសអាមេរិកលោក John Kerry នា
ថ្ងៃទី៧សីហា អគ្គលេខាបក្សកម្មុយនិស្តវៀតណាម លោក Nguyen Phu Trong
បានអបអរសាទរ រាល់លទ្ធផលនៃបណ្តាកិច្ចចរចារ ជួបសន្ទនារបស់ថ្នាក់ដឹកនាំ វៀតណាមជាមួយរដ្ឋមន្ត្រីការបរទេសអាមេរិក ព្រមទាំងសង្កត់ធ្ងន់ថា ភាគីទាំងពីរ គប្បីបង្កើនថែមការការយល់ដឹងគ្នាទៅវិញទៅមក និងអនុវត្តទំនាក់ទំនងលើគ្រប់ វិស័យរវាងប្រទេសទាំងពីរឲ្យស៊ីជម្រៅ ជាក់ស្តែងប្រកបដោយប្រសិទ្ធភាព។ លោក
អគ្គលេខាបានទទួលស្គាល់នូវសុឆន្ទៈនិងមានការស្ថាបនារបស់ក្រុមចរចារ វៀត
ណាមនិងអាមេរិក អំពីកិច្ចព្រមព្រៀងដៃគូអន្តរប៉ាស៊ីហ្វិក (TPP) ជួយឲ្យ ដំណើរ
ការចរចារនេះទទួលបានលទ្ធផលគួរឲ្យកត់សម្គាល់មួយចំនួន។

        រដ្ឋមន្ត្រីការបរទេសអាមេរិក លោក John Kerry បានអះអាងថា អាមេរិក យកចិត្តទុកដាក់បង្កើនទំនាក់ទំនងជាមួយវៀតណាម និងចាត់ទុកវៀតណាម ជាដៃគូសំខាន់ក្នុងតំបន់ផងដែរ៕

ព័ត៌មានទាក់ទិន

ប្រតិកម្មទៅវិញ

ផ្សេងៗ