រដ្ឋមន្ត្រីការបរទេសអាមេរិកសង្ឃឹមថា កិច្ចព្រមព្រៀងដៃគូអន្តរប៉ាស៊ីហ្វិក នឹងបានសម្រេចនាចុងឆ្នាំនេះ

(VOVworld)-នារសៀលថ្ងៃទី៧សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសវៀត
​ណាមលោក Pham Binh Minh បានមានជំនួបសន្ទនាជាមួយរដ្ឋមន្ត្រីការបទេស
អាមេរិក John Kerry ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចរបស់លោកនៅវៀតណាម។ បន្ទាប់ពីជំនួបសន្ទនាមកថ្នាក់ដឹកនាំទាំងពីររូបនេះ បានអញ្ជើញចូលរួម សន្និសិទ
កាសែតរួមជាមួយអ្នកយកព័ត៌មានជាតិនិងអន្តរជាតិ។

រដ្ឋមន្ត្រីការបរទេសអាមេរិកសង្ឃឹមថា កិច្ចព្រមព្រៀងដៃគូអន្តរប៉ាស៊ីហ្វិក នឹងបានសម្រេចនាចុងឆ្នាំនេះ - ảnh 1
ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសវៀតណាម Pham Binh Minh
ជួបសន្ទនា ជាមួយរដ្ឋមន្ត្រីការបរទេសអាមេរិក

        នៅក្នុងជំនួបសន្ទនា ភាគីទាំងពីរបានពិភាគ្សាអំពីរាល់វិធានការជាក់ស្តែងមិនត្រឹម
តែជម្រុញទំនាក់ទំនងដៃគូលើគ្រប់វិស័យប៉ុណ្ណោះទេ ថែមទាំងបង្កើនកិច្ច សហប្រតិ
បត្តិការ ដើម្បីសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍន៍នៅតំបន់អាស៊ី-ប៉ាស៊ី ហ្វិកទៀតផង។ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសវៀតណាម Pham Binh Minh បានសង្កត់ធ្ងន់ថា៖

        “ប្រទេសទាំងពីរបានចែករំលែកផលប្រយោជន៍ជាច្រើន ក្នុងការរក្សា និង ជម្រុញកិច្ចសហប្រតិបត្តិការទ្វេភាគីលើគ្រប់វិស័យ។ យើងខ្ញុំបានព្រមព្រៀងគ្នា បង្កើនកិច្ចសហប្រតិបត្តិការលើបណ្តាបញ្ហាផ្សាភ្ជាប់សេដ្ឋកិច្ចតំបន់និងសកល លោក ក្នុងនោះមានការសម្រេចយ៉ាងឆាប់ៗ កិច្ចព្រមព្រៀងដៃគូអន្តរប៉ាស៊ីហ្វិក (TPP)”។

        រីឯខ្លួនវិញ លោក John Kerry បានចាត់ទុកថា ប្រសិនបើបានអនុម័ត កិច្ច
ព្រមព្រៀង TPP នឹងជាការបោះជំហានគួរឲ្យគត់សម្គាល់។​លោកបន្តទៀតថា៖

        “អាមេរិកនិងវៀតណាមក៏កំពុងសហប្រតិបត្តិការដើម្បីបង្កើនសន្តិសុខ សកល។ អាមេរិកគាំទ្រវៀតណាមចូលរួមកងកម្លាំងរក្សាសន្តិភាពរបស់អ.ស.ប។ នេះជាប្រការ
សំខាន់។ ជាក់ស្តែង អាមេរិកកំពុងជួយវៀតណាមអនុវត្តបេសកកម្ម នេះ ក៏ដូច
ជាសហប្រតិបត្តិការលើវិស័យផ្តល់ជំនួយមនុស្សទៀតផង”។

        ក្នុងថ្ងៃដដែល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបទេសវៀតណាម Pham Binh Minhនិងរដ្ឋមន្ត្រីការបរទេសអាមេរិក John Kerry ធ្វើជាអធិបតីសន្និសីទកាសែត ជូនដំណឹងអំពីលទ្ធផលនៃកិច្ចចរចារក៏ដូចជាឆ្លើយសំនួរមួយចំនួនរបស់អ្នកយក
ព័ត៌មាន។ ក្នុងការឆ្លើយសំភាសន៍អ្នកយកព័ត៌មានអំពីយថាទស្សន៍សម្រេចកិច្ច
ព្រមព្រៀង TPP លោក John Kerry បានឲ្យដឹងថា កិច្ចព្រមព្រៀងនេះទទួលបាន
វឌ្ឍន៍ភាពជាច្រើន ហើយបណ្តាបញ្ហានៅសេសសល់នឹងបានពិភាគ្សាដោះស្រាយ នាប៉ុន្មានថ្ងៃខាងមុខ ដើម្បីសង្ឃឹមថា TPP នឹងបានសម្រេចរួចរាល់ចុងឆ្នាំនេះ។
នៅទីនេះ លោក Pham Binh Minh បានអះអាងថា នៅវៀតណាម រាល់គោល នយោបាយសុទ្ធតែយកមនុស្សធ្វើជាស្នូលនៃការអភិវឌ្ឍន៍។ វៀតណាមយកចិត្ត ទុកដាក់និងជម្រុញសិទ្ធិមនុស្ស។ វៀតណាមត្រៀមជាស្រេចផ្លាស់ប្តូររាល់បញ្ហា នៅខ្វែងគំនិតក្នុងបញ្ហាសិទ្ធិមនុស្ស ចែករំលែកដើម្បីធ្វើល្អជាងទៀតគោលនយោ បាយអំពីសិទ្ធិមនុស្ស។ វៀតណាមមានបំណងអភិវឌ្ឍន៍ទំនាក់ទំនងដោយឈរ លើមូលដ្ឋានបង្កើតទំនុកទុកចិត្ត បង្កើនការផ្លាស់ប្តូរគណៈប្រតិភូជាន់ខ្ពស់រវាង ប្រទេសទាំងពីរផងដែរ៕

ព័ត៌មានទាក់ទិន

ប្រតិកម្មទៅវិញ

ផ្សេងៗ