អគ្គលេខាបក្សកុម្មុយនីស្តវៀតណាម៖ ត្រូវសុក្រិដ្ឋយន្តការគោលនយោបាយការងារបង្កាប្រឆាំងអំពើពុករលួយ
(VOVWORLD) /  
|
អគ្គលេខាបក្សកុម្មុយនិស្តវៀតណាមលោក Nguyen Phu Trong បានថ្លែងមតិសន្និដ្ឋាននៅសម័យប្រជុំ (VOV) |
Vovworld-នាព្រឹកថ្ងៃទី២៥ធ្នូ នៅទីស្តីការមជ្ឈឹមបក្ស គណៈកម្មាធិការបញ្ជា
មជ្ឈឹមអំពីបង្កាប្រឆាំងអំពើរពុករលួយបានរៀបចំសម័យប្រជុំលើកទី៤។ នៅ
សម័យប្រជុំ គណៈកម្មាធិការបញ្ជាត្រួតពិនិត្យវាយតំលៃលទ្ធផលសម្មភាពឆ្នាំ២០១៣និងពិភាគ្សាអំពីទិសដៅភារកិច្ចក្នុងឆ្នាំ២០១៤។ ថ្លែងមតិសន្និដ្ឋាននៅ
សម័យប្រជុំ អគ្គលេខាបក្សកុម្មុយនិស្តវៀតណាមលោក Nguyen Phu Trong បាន
សង្កត់ធ្ងន់ថា សកម្មភាពរបស់គណៈកម្មាធិការបញ្ជាមជ្ឈឹមអំពីបង្កាប្រឆាំងអំពើរ
ពុករលួយបានរៀបរយជាបណ្ដើរៗត្រូវតាមការកំណត់របស់ការិយាល័យនយោ
បាយនិងបែបបទធ្វើការ។ ស្ដីពីភារកិច្ចក្នុងឆ្នាំ២០១៤ អគ្គលេខា Nguyen Phu Trong
បានលើកច្បាស់ថា ឆ្នាំ២០១៤ជាឆ្នាំសំខាន់ត្រៀមឲ្យសន្និបាតបក្សគ្រប់ជាន់ថ្នាក់
ការងារបង្កាប្រឆាំងអំពើពុករលួយជាបញ្ហាធំធេង សាធារណៈមតិយកចិត្តទុកដាក់
ជាពិសេសដោយហេតុនេះ ការទទួលខុសត្រូវរបស់គណៈកម្មាធិការបញ្ជាមជ្ឈឹម
អំពីបង្កាប្រឆាំងអំពើពុករលួយគឺធំធេងណាស់។
“ត្រូវបន្តធ្វើវិសោធនកម្មបំពេញបន្ថែមសុក្រិដ្ឋយន្តការគោលនយោបាយ ទាក់ទិនដល់ការបង្កាប្រឆាំងអំពើរបុករលួយ ពិសេសគឺក្រោយពេលរដ្ឋធម្មនុញ្ញ
ធ្វើវិសោធនកម្មនិងច្បាប់មួយចំនួនដែលត្រូវបានរដ្ឋសភាអនុម័ត៕”
-VOVWORLD