អគ្គលេខាបក្សកុម្មុយនីស្តវៀតណាម លោក Nguyen Phu Trong ជួបពិភាក្សាប្រធានរដ្ឋសភាគុយបា
(VOVWORLD) -នាព្រឹកថ្ងៃ២៩ ខែមិនា (តាមម៉ោងគុយបា) នៅទីស្នាក់ការរដ្ឋសភា គុយបា អគ្គលេខាបក្សកុម្មុយនិស្តវៀតណាម លោក Nguyen Phu Trong បាន អញ្ជើញជួបពិភាក្សាជាមួយ ប្រធានរដ្ឋសភាគុយបា លោក Esteban Lazo Hernándes។
អគ្គលេខាបក្សកុម្មុយនិស្តវៀតណាម លោក Nguyen Phu Trong បាន អញ្ជើញជួបពិភាក្សាជាមួយ ប្រធានរដ្ឋសភា គុយបា លោក Esteban Lazo Hernánde |
ក្នុងជំនួននេះ លោក Esteban Lazo Hernándes បានសង្កត់ធ្ងន់ លើទំនាក់ទំនង ពិសេសរវាងគុយបានិង វៀតណាម និង វាយតំលៃខ្ពស់ចំពោះសមិទ្ធផល និង បទពិសោធន៍ក្នុងការអភិវឌ្ឍរបស់វៀតណាមផងដែរ។
រីឯខ្លួនវិញ លោក Nguyen Phu Trong បានសង្កត់ធ្ងន់ថាវៀតណាម ជានិច្ចកាលប្រកៀកស្មាជាមួយ បក្ស និង ប្រជាជនគុយបាក្នុងបុព្វហេតុ ធ្វើបច្ចុប្បន្នភាពការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម និង ត្រៀមចែករំលែកបទពិសោធន៏របស់ វៀតណាមក្រោយរយៈពេលជាង ៣០ ឆ្នាំនៃការផ្លាស់ប្តូរថ្មីផងដែរ។
លោក Nguyen Phu Trong បានគូសបញ្ជាក់ពីសារៈសំខាន់នៃការ ពង្រឹងនិង ពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យ សេដ្ឋកិច្ច ពាណិជ្ជកម្ម និង វិនិយោគ រវាងប្រទេសទាំងពីរ។ ហើយលោកក៏ស្នើថា ភាគីទាំងពីរគប្បីមានយន្តការ និងវិធានការជាក់ស្តែងនានាដើម្បីពង្រីកឲ្យបានពេញលេញនិងរឹងមាំថែមទៀតនូវឧត្តមភាពនិងសក្តានុភាពនៃប្រទេសនិមួយៗ ព្រមទាំង បំរើគោលដៅអភិវឌ្ឍន៍ ប្រទេសជាតិរៀងៗខ្លួននាពេលខាងមុខ។
អគ្គលេខាបក្ស លោក Nguyen Phu Trong បានអញ្ជើញទៅទស្សនា និងជួបសំណេះសំណាលជាមួយ លោកគ្រូ អ្នកគ្រូ និង សិក្សានុសិស្សទាំងឡាយនៅសាកលវិទ្យាល័យ La Habana |
សូមបញ្ជាក់ថា នាព្រឹកថ្ងៃទី ២៩ ខែមិនា អគ្គលេខាបក្ស លោក Nguyen Phu Trong បានអញ្ជើញទៅទស្សនា និងជួបសំណេះសំណាលជាមួយ លោកគ្រូ អ្នកគ្រូ និង សិក្សានុសិស្សទាំងឡាយ នៅសាកលវិទ្យាល័យ La Habana។
បន្ទាប់មក លោក Nguyen Phu Trong ក៏ទៅទស្សនាសាលាបឋមសិក្សា Vo Thi Thang ដែលជាសាលា មាននាមរបស់វីនារីវៀតណាមនៅខ័ណ្ឌ Play-gia រដ្ឋធានី La Habana ដែរ៕