អគ្គលេខាបក្សកម្មុយនិស្តវៀតណាម លោក Nguyen Phu Trong ជួបសន្ទនាជាមួយឯកអគ្គរាជទូតកម្ពុជាប្រចាំនៅវៀតណាម

អគ្គលេខាបក្សកម្មុយនិស្តវៀតណាម លោក Nguyen Phu Trong ជួបសន្ទនាជាមួយឯកអគ្គរាជទូតកម្ពុជាប្រចាំនៅវៀតណាម - ảnh 1
អគ្គលេខាបក្សកម្មុយនិស្តវៀតណាម លោក Nguyen Phu Trong ជួបសន្ទនាជាមួយឯកអគ្គរដ្ឋទូតកម្ពុជាប្រចាំនៅវៀតណាម (VNA)


(VOVworld) – នារសៀលថ្ងៃទី ៣ សីហា​ នៅទីក្រុងហាណូយ អគ្គលេខាបក្ស
កម្មុយនិស្តវៀតណាម លោក Nguyen Phu Trong បានអញ្ជើញជួបសន្ទនា
ជាមួយឯកអគ្គរាជទូតព្រះរាជាណាចក្រកម្ពុជាប្រចាំនៅវៀតណាម លោក
ហ៊ុន ផល្នី ក្នុងឱកាសបញ្ចប់បេសកម្មកាទូតនៅវៀតណាម។ ឯកអគ្គរដ្ឋទូត
កម្ពុជា លោក ហ៊ុន ផល្នី បានថ្លែងអំណគុណថ្នាក់ដឹកនាំបក្សរដ្ឋក្រសួងស្ថាប័ន
វៀតណាមដែលជានិច្ចកាលគាំទ្រនិងបង្កលក្ខណៈងាយស្រួលដើម្បីឯកអគ្គរាជ
ទូតសម្រេចល្អភារកិច្ចការងារក្នុងរយៈពេល ៦​ ឆ្នាំ នៅវៀតណាម ហើយអះអាង៖
 ក្នុងឋានៈណា ក៏ដោយ ឯកអគ្គរដ្ឋទូត លោក ហ៊ុន ផល្នី នឹងបន្តខំប្រឹងប្រែង
អស់ពីកំលាំងកាយចិត្តរបស់ខ្លួនរួមចំណែករក្សាពូនជ្រុំនិងអភិវឌ្ឍន៍ទំនាក់
ទំនងសាមគ្គីភាពមិត្តភាពប្រពៃណីសហប្រតិបត្តិការលើគ្រប់ជ្រុងជ្រោយរវាង
កម្ពុជានិងវៀតណាម។ អគ្គលេខាបក្សកម្មុយនិស្តវៀតណាម លោក Nguyen
Phu Trong បានអះអាងថា៖ វៀតណាមនិងកម្ពុជាគឺជាប្រទេសជិតខាង
ដែលមានទំនាក់ទំនងមិត្តភាពប្រពៃណីហើយលោកវាយតំលៃខ្ពស់ចំពោះ
តួនាទីនិងការរួមចំណែករបស់ឯកអគ្គរដ្ឋទូត លោក ហ៊ុន ផល្នី ក្នុងការ
ពង្រឹងនិងពង្រីកទំនាក់ទំនងទ្វេភាគី។ ទន្ទឹមនឹងនោះ អគ្គលេខា Nguyen
Phu Trong បានអះអាងថា៖ គោលនយោបាយមុនក៏ដូចជាក្រោយរបស់
វៀតណាមជានិច្ចកាលគោរពការបង្កើនទំនាក់ទំនងជាមួយកម្ពុជា
ដើម្បីផលប្រយោជន៍របស់ប្រជាពលរដ្ឋនៃប្រទេសទាំងពីរ៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ