អគ្គលេខាបក្សកុម្មុយនិស្តវៀតណាមចូលរួមពិធីរំលឹកខួបលើកទី៨៥នៃទិវាទស្សនាវដ្តីកុម្មុយនិស្តចេញច្បាប់ដំបូង

អគ្គលេខាបក្សកុម្មុយនិស្តវៀតណាមចូលរួមពិធីរំលឹកខួបលើកទី៨៥នៃទិវាទស្សនាវដ្តីកុម្មុយនិស្តចេញច្បាប់ដំបូង - ảnh 1
អគ្គលេខាបក្សកុម្មុយនិស្តវៀតណាមចូលរួមពិធីរំលឹកខួបលើកទី៨៥នៃទិវា
ទស្សនាវដ្តីកុម្មុយនិស្តចេញច្បាប់ដំបូង


(VOVworld)-នាព្រឹកថ្ងៃទី៤សីហា នៅទីក្រុងហាណូយ ទស្សនាវដ្តីកុម្មុយនិស្ត បាន
រៀបចំពិធីរំលឹកខួបលើកទី៨៥​នៃទិវាបង្កើត និងទទួលគ្រឿងឥស្សរិយយស ហូជី
មិញលើកទី២។អញ្ជើញចូលរួមពិធីមាន​អគ្គលេខាបក្សកុម្មុយនិស្តវៀតណាម
លោក Nguyen Phu Trong។ មុននេះ៨៥ឆ្នាំ នាថ្ងៃទី៥សីហាឆ្នាំ១៩៣០ “ទស្សា
វដ្តីក្រហម” ជាប្រភពដើមរបស់ទស្សនាវដ្តីកុម្មុយនិស្តបានចេញច្បាប់ដំបូង។ តាម រយៈរាល់ដំណាក់កាលប្រវត្តិសាស្ត្រ ដោយមានឈ្មោះខុសគ្នា ទស្សនាវដ្តីនេះ​បានរួមចំណែកយ៉ាងសកម្ម ចូលក្នុងកិច្ចការសតិអារម្មណ៍ ទ្រឹស្តីរបស់បក្ស
និយាយដោយឡែក និងបុព្វហេតុបដិវត្តន៍របស់បក្ស របស់ជាតិនិយាយរួម។ ថ្លែង
មតិនៅទី នេះ លោក Dinh The Huynh ប្រធានគណៈកម្មាធិការអប់រំនិងឃោសនា
មជ្ឈឹម បានសង្កត់ធ្ងន់ថា៖

      “បញ្ហាសំខាន់បំផុតគឺសមូហភាពគណៈនិពន្ធនាយកទស្សនាវដ្តីកុម្មុនិស្តជ្រួត
ជ្រាប បាន យ៉ាងជ្រាលជ្រៅនិងអនុវត្តល្អគោលដៅ តួនាទី ភារកិច្ចរបស់ខ្លួន។ ក្តាប់
ជាប់ កម្ម វិធីនយោបាយ គោលមាគ៌ា ទស្សនរបស់បក្ស ដើម្បីស្រាវជ្រាវនិងផ្សព្វ
ផ្សាយ ឲ្យ គោលមាគ៌ា ការផ្តើមគំនិត្យរបស់បក្ស​ រដ្ឋធម្មនុញ្ញ ច្បាប់ចូលក្នុងជីវភាព
រស់នៅ ប្រចាំថ្ងៃ។ ម្យ៉ាងវិញទៀត ទស្សនាវដ្តីកុម្មុយនិស្ត ក៏ត្រូវតែរួមជាមួយស្ថាប័ន
ស្រាវជ្រាវ ទ្រឹស្តីរបស់បក្ស ការពារលិទ្ធិ Mac Lenin សតិអារម្មណ៍លោកប្រធានហូ
ជីមិញ ការពារបក្ស ការពាររបប ប្រជាជននិងការពារវប្បធម៌ជាតិផងដែរ”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ