អគ្គលេខាបក្សកម្មុយនិស្តវៀតណាមជួបធ្វើការជាមួយថ្នាក់ដឹកនាំក្រុមប្រឹក្សា ទ្រឹស្តីមជ្ឈឹម
(VOVWORLD) /  
|
លោកNguyen Phu Trongអគ្គលេខាបក្សកម្មុយនិស្តវៀតណាមជួបធ្វើការជាមួយថ្នាក់ដឹកនាំ
ក្រុមប្រឹក្សា ទ្រឹស្តីមជ្ឈឹម(រូបថតVNA) |
Vovowrld-ក្នុងពិធីជួបធ្វើការនាព្រឹកថ្ងៃទី២៦មិថុនាអគ្គលេខាបក្សកម្មុយនិស្ត
វៀតណាមលោកNguyen Phu Trongបានវាយតំលៃខ្ពស់ចំពោះលទ្ឋផលការងារ
ដែល ក្រុមប្រឹក្សាទ្រឹស្តីមជ្ឈឹមទទួលនាពេលកន្លងមក។លោកបានសំដែងការ
គាំទ្រជាមួយភារកិច្ចចំនួន៦ដែល ថ្នាក់ដឹកនាំក្រុមប្រឹក្សាទ្រឹស្តីមជ្ឈឹមបាននាំ
ចេញសំរាប់៦ខែចុងឆ្នាំនេះ។លោកNguyen Phu Trongនៅសង្កត់ធ្ងន់ទៅលើ
ភារកិច្ចសំខាន់ចំនួន៣ដែលត្រូវប្រមូលអនុវត្តនាពេលខាងមុខ។ទី១គឺកសាង
របាយការណ៍បូកសរុប៣០ឆ្នាំអនុវត្តការផ្លាស់ប្តូរថ្មីប្រទេសជាតិ។ទី២គឺចូលរួម
ការងារត្រៀមបណ្តាឯកសារដែលនឹងដាក់ជូនមហាសន្និបាតលើកទី១២របស់
បក្សនិទី៣គឺសម្រេចគំរោងនានាក្នុងកម្មវិធីសំខាន់ស្តីពីការស្រាវជ្រាវវិទ្យា
សាស្រ្តទ្រឹស្តីនយោបាយ៕
-VOVWORLD