អគ្គលេខាបក្សកុម្មុយនិស្តវៀតណាមជួបធ្វើការជាមួយថ្នាក់ដឹកមនាំក្រសួងវប្បធម៏ កីឡានិងទេសចរណ៍
|
អគ្គលេខាបក្សកុម្មុយនិស្តលោក Nguyen Phu Trong ជួបធ្វើការ
ជាមួយថ្នាក់ដឹកមនាំក្រសួងវប្បធម៏ កីឡានិងទេសចរណ៍
(រូបថតៈtt.vn ) |
(VOVworld)- ថ្លែងមតិក្នុងជំនួបធ្វើការជាមួយថ្នាក់ដឹកនាំក្រសួងវប្បធម៏ កីឡា និង
ទេសចរណ៍វៀតណាមនាព្រឹកថ្ងៃទី១៩តុលា អគ្គលេខាបក្សកុម្មុយនីស្តវៀតណាម
លោក Nguyen Phu Trong បានសំណូមពរថ្នាក់ដឹកនាំក្រសួងវប្បធម៌ កីឡា និង
ទេសចរណ៍ បន្តការស្រាវជ្រាវ លើកកំពស់ចំណេះដឹង អំពីបញ្ហាវប្បធម៏ និងជ្រួត
ជ្រៀបគ្រប់គ្រាន់និងជ្រាលជ្រៅអំពីសេចក្តីសម្រេចចិត្តលើកទី៣៣ របស់ មជ្ឈឹម
ដោយមានចំណុចថ្មីជាច្រើនក្នុងការកសាងខឿនវប្បធម៏ មនុស្សវៀតណាម ឲ្យ
មានកាអភិវឌ្ឍន៍លើគ្រប់វិស័យ។ លោកNguyen Phu Trong ក៏បានសំណូមពរ ឲ្យ
ក្រសួង យកចិត្តទុកដាក់ដល់ការងារបណ្តុះបណ្តាល ប្រើប្រាស់កម្មាភិបាល យកចិត្តទុកដាក់ដល់កិច្ចការបរទេស ផ្សព្វផ្សាយរូបភាពវៀតណាមទៅកាន់
ពិភពលោក៕