អគ្គលេខាបក្សកម្មុយនីស្តវៀតណាមជួបប្រាស្រ័យជាមួយអ្នកបោះឆ្នោតរដ្ឋធានីហាណូយ

អគ្គលេខាបក្សកម្មុយនីស្តវៀតណាមជួបប្រាស្រ័យជាមួយអ្នកបោះឆ្នោតរដ្ឋធានីហាណូយ - ảnh 1
អគ្គលេខាបក្សកម្មុយនីស្តវៀតណាមជួបប្រាស្រ័យជាមួយអ្នកបោះឆ្នោតរដ្ឋធានីហាណូយ(vov)

(VOV)_ដើម្បីត្រៀមរៀបចំអោយសម័យប្រជុំលើកទី៧នៃរដ្ឋសភាវៀតណាមនា
ពេលខាងមុខ នាព្រឹកថ្ងៃទី ៣ ឧសភា អគ្គលេខាបក្សកម្មុយនីស្តវៀតណាម លោឝ
 Nguyen Phu Trong និងបណ្ដាសមាជិក សមាជិកាសភា  មណ្ឌល ហាណូយ  បាន ជួបប្រាស្រ័យជាមួយអ្នកបោះឆ្នោត ខ័ណ្ឌ Ba Dinh រដ្ឋធានីហាណូយ។ ​ថ្លែងមតិនៅ
ទីនេះ ​អគ្គលេខាបក្ស Nguyen Phu Trong បានថ្លែងអំណរគុណ និងសន្យាទទួល​យករាល់មតិដ៏ស្មោះត្រង់ មានការទទួលខុសត្រូវរបស់អ្នកបោះឆ្នោត ចំពោះ​រដ្ឋ
សភា។ អគ្គលេខាបានពិភាក្សាជាមួយអ្នកបោះឆ្នោតខ័ណ្ឌ Ba Dinh អំពី​បញ្ហាចំ
នួន៣។ នោះគឺការផ្លាស់ប្តូរថ្មីសកម្មភាពរបស់រដ្ឋសភា បង្កា ប្រយុទ្ធប្រឆាំង​អំពើ ពុករលួយ ខ្ជះខ្ជាយ និងការបោះឆ្នោតទំនុកទុកចិត្ត។ 

          នារសៀលថ្ងៃនេះដែរ អគ្គលេខាបក្ស Nguyen Phu Trong និងបណ្ដា​សមាជិក  សមាជិកាសភា មណ្ឌលហាណូយ បានជួបប្រាស្រ័យជាមួយអ្នកបោះឆ្នោត ខ័ណ្ឌ
 Doan Kiem រដ្ឋធានីហាណូយផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ