អគ្គលេខាបក្សកុម្មុយនីស្តវៀតណាមជួបសន្ទនាជាមួយនាយករដ្ឋមន្ត្រីចិន

អគ្គលេខាបក្សកុម្មុយនីស្តវៀតណាមជួបសន្ទនាជាមួយនាយករដ្ឋមន្ត្រីចិន - ảnh 1
អគ្គលេខាបក្សកុម្មុយនីស្តវៀតណាម លោក Nguyen Phu Trong ជួបសន្ទនាជាមួយលោក Li keqiang

(VOV)_​ក្នុងក្របខ័ណ្ឌដំណើរបំពេញទស្សនកិច្ចនៅចិន នាព្រឹកថ្ងៃទី១៣​មករា ​​
នៅ​ទីក្រុងបេកាំង អគ្គលេខាបក្សកុម្មុយនីស្តវៀតណាម លោក Nguyen Phu Trong
បានជួបសន្ទនាជាមួយលោក Li keqiang នាយករដ្ឋមន្ត្រីចិន។​នៅទី​នេះ​ភាគីទាំងពីរ
បានឯកភាពជំរុញយុទ្ធសាស្ត្រអភិវឌ្ឍន៍ សកម្មស្រាវជ្រាវ និង​ជំរុញការអនុវត្តគំរោង
ការណ៍សហប្រតិបត្តិការ។ អគ្គលេខាបក្ស លោក Nguyen Phu Trong និងនាយករដ្ឋ
មន្ត្រីចិន លោក Li keqiang  បានឯកភាពពង្រីកយន្ត​ការ​សហប្រតិបត្តិការពាណិជ្ជ
កម្ម កែលំអរស្ថានភាពអតុល្យភាពនយោបាយ។ ​ភាគី​ទាំងពីរអះអាងនូវការប្តេជ្ញា
ចិត្តត្រៀមខ្លួនជាស្រេច​បង្កលក្ខណះងាយ​ស្រួល​ថែមទៀត ដើម្បីបង្កើនកិច្ចសហប្រតិ
បត្តិការ វិនិយោគ​របស់អង្គភាពអាជីវកម្ម​នៃ​ប្រទេសទាំងពីរ។ ថ្នាក់ដឹកនាំងពីររូប
បានឯកភាពគាំទ្រ​បង្កើនការតភ្ជាប់ក្នុង​អាស៊ាន​ ពង្រីកតួនាទីជាមជ្ឈមណ្ឌលរបស់
អាស៊ាននៅអាស៊ីអាគ្នេយ៍ និងបង្កើន​កិច្ចសហប្រតិបត្តិការរវាងចិន​និងអាស៊ាននា
ពេលខាងមុខដើម្បីសន្តិភាព ​ស្ថិរភាព ភាពសម្បូររុងរឿងក្នុងតំបន់។

          នាព្រឹកថ្ងៃនេះដែរ អគ្គលេខាបក្ស លោកNguyen Phu Trong ក៏មានជំនួប​
សន្ទនាជាមួយអង្គភាពអាជីវកម្មចិនមួយចំនួនដែលកំពុងសហប្រតិបត្តិការ ​ធ្វើ
អាជីវកម្មនៅវៀតណាមផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ