អគ្គលេខាបក្សកុម្មុយនីស្តវៀតណាមជួបសន្ទនាជាមួយអ្នកបោះឆ្នោតទីក្រុងហាណូយ

អគ្គលេខាបក្សកុម្មុយនីស្តវៀតណាមជួបសន្ទនាជាមួយអ្នកបោះឆ្នោតទីក្រុងហាណូយ - ảnh 1
អគ្គលេខាបក្សកុម្មុយនីស្តវៀតណាមជួបសន្ទនាជាមួយអ្នកបោះឆ្នោតទីក្រុងហាណូយ (VOV)

        Vovworld-នាព្រឹកថ្ងៃទី៦ធ្នូអគ្គលេខាបក្សកុម្មុយនីស្តវៀតណាមលោក Nguyen
Phu Trong សមាជិកសភានិតិកាលទី១៣បានជួបសន្ទនាជាមួយអ្នក​បោះឆ្នោតខ័ណ្ឌ
Hoan Kiem និង Ba Dinh ហាណូយ ដើម្បីរាយការណ៍​លទ្ធផល​សម័យប្រជុំលើកទី៨
ដែលទើបនឹងបានប្រព្រឹត្តទៅនៅទីក្រុងហាណូយ។ នៅពិធី​ជួបសន្ទនានេះ អ្នកបោះ
ឆ្នោតសប្បាយរីករាយចំពោះលទ្ធផលនិងជោគជ័យ​នៃ​សម័យប្រជុំលើកទី៨។​ អ្នក
បោះឆ្នោតក៏បានស្នើរមតិយោបល់ជាច្រើនអំពី​សកម្មភាព​របស់សម័យប្រជុំរដ្ឋសភា
សកម្មភាពឃ្លាំមើលរបស់រដ្ឋសភា ការ​អនុវត្ត​ច្បាប់ឈានចូលជីវភាពរស់នៅបាន
លឿន ការការពារអធិបតេយ្យភាព​បូរណ​ភាពដែនដីជាតិ ធានាសន្តិសុខការពារជាតិ
ការងារបង្កាប្រឆាំង​អំពើ​ពុករលួយ។ អគ្គលេខា Nguyen Phu Trong បានប្រមូលរាល់
មតិរបស់អ្នកបោះ​ឆ្នោតនិងដោះស្រាយមតិរបស់អ្នកបោះឆ្នោតស្ដីពីការបោះឆ្នោត
ទំនុកទុកចិត្តនិងការងារបង្ការប្រឆាំងអំពើរពុករលួយ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ