អគ្គលេខាបក្សកម្មុយនីស្តវៀតណាមជួបសន្ទនាជាមួយឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីការបរទេសឡាវ
|
អគ្គលេខាបក្សកម្មុយនីស្តវៀតណាម លោក Nguyen Phu Trong |
(VOV)_នារសៀលថ្ងៃទី៤ វិច្ឆិកា នៅទីក្រុងហាណូយ អគ្គលេខាបក្សកម្មុយនីស្ត វៀតណាម លោក Nguyen Phu Trong បានអញ្ជើញទទួលជួបសន្ទនា ជាមួយគណៈ
ប្រតិភូជាន់ខ្ពស់ ក្រសួងការបរទេសឡាវ ដឹកនាំដោយលោក Thoonglun Sisulith
ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីការបរទេសឡាវ ដែលកំពុងបំពេញទស្សនកិច្ច
នៅវៀតណាម។ នៅទីនេះ លោក Thoonglun Sisulith បានជូនដំណឹងចំពោះអគ្គ
លេខាបក្ស លោក Nguyen Phu Trong នូវ លទ្ធផលមហាសន្និបាតបក្សគ្រប់ជាន់
ថ្នាក់ ហើយឆ្ពោះទៅមហាសន្និបាតបក្សទូទាំងប្រទេស លើកទី១០ របស់បក្សប្រជា
ជនបដិវត្តន៍ឡាវ ការងារកិច្ចការបរទេស របស់ឡាវ ការងារត្រៀមរៀបចំចូលរួម
សហគមន៍អាស៊ាននាចុងឆ្នាំ ២០១៥ និងការទទួលដំណែងជាប្រធានអាស៊ាន នា
ឆ្នាំ ២០១៥។ លោក Thoonglun Sisulith បានអះអាងថា៖ឡាវនឹងរួមសហការយ៉ាង
ស្អិតរមួតជាមួយវៀតណាម អនុវត្តល្អរាល់កិច្ចព្រមព្រៀងជាន់ខ្ពស់រវាងថ្នាក់ដឹកនាំ
បក្សទាំងពីរ រដ្ឋទាំងពីរ ដើម្បីនាំមកនូវផលប្រយោជន៍ជាក់ស្ដែងសំរាប់ប្រជាជន
ឡាវនិងវៀតណាម។
រីឯ អគ្គលេខាបក្ស លោក Nguyen Phu Trong បានអះអាងថា៖វៀតណាមនឹង
រួមជាមួយឡាវ ពង្រឹងនិងពង្រីកចំណងសាមគ្គីភាពពិសេសវៀតណាម-ឡាវ អោយ
កាន់តែអភិវឌ្ឍន៍ ស៊ីជំរៅ ជាក់ស្ដែងនិងmanប្រសិទ្ធិភាពលើគ្រប់វិស័យ រួមចំណែ
រក្សាសន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការនិងអភិវឌ្ឍន៍នៅក្នុងតំបន់និងអន្តរជាតិ៕