អគ្គលេខាបក្សកុម្មុយនិស្តវៀតណាមទទួលជួបជាមួយប្រធានDumaជាតិរុស្ស៊ី
|
អគ្គលេខាបក្សកុម្មុយនិស្តវៀតណាមទទួលជួបជាមួយប្រធាន
Dumaជាតិរុស្ស៊ី (រូបថតៈ TTXVN)
|
(VOVworld)-នាព្រឹកថ្ងៃទី៣ធ្នូ នៅទីស្នាក់ការមជ្ឈឹមបក្ស អគ្គលេខាបក្សកុម្មុយ
និស្តវៀតណាមលោក Nguyen Phu Trong បានទទួលជួបសន្ទនាជាមួយ ប្រធាន
Duma ជាតិរុស្ស៊ី (សភាជាន់ទាប) លោក Sergry Yevgenyevich Naryshkin ដែល
កំពុងបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាម។ នៅទីនេះ លោក Nguyen Phu
Trong បានជឿជាក់ថា ទំនាក់ទំនងរវាងរដ្ឋសភាវៀតណាម ជាមួយ Dumaជាតិ
រុស្ស៊ីនឹងបានពង្រឹងនិងពង្រីកពីមួយថ្ងៃទៅមួយថ្ងៃ។ វៀត ណាមនិងរុស្ស៊ី នឹង
អនុវត្តល្អ នូវកិច្ចព្រមព្រៀងសហប្រតិបត្តិការអន្តរសភា ដែល បានចុះហត្ថលេ
ខានាឆ្នាំ២០១៣ ក៏ដូចជាជម្រុញអនុវត្ត បណ្តាគំរោងការណ៍ យុទ្ធសាស្រ្ត រាល់
កិច្ចព្រមព្រៀងជាន់ខ្ពស់ទ្វេភាគី លើបណ្តាវិស័យដូចជា ថាមពល ប្រេងឧស្ម័ន្ធ
យោធា អប់រំជាដើម។
រីឯខ្លួនវិញ លោក Naryshkin បានអះអាងថា ការពង្រឹងនិងពង្រីកទំនាក់ ទំនងដៃគូយុទ្ធសាស្រ្តលើគ្រប់វិស័យជាមួយវៀតណាម ជាអាទិភាពមិនផ្លាស់ប្តូរ ក្នុងគោលនយោបាយកិច្ចការបរទេសរបស់រុស្ស៊ី។ លោក Naryshkin បានប្រ
សិទ្ធិពរ ជូនបក្សនិងរដ្ឋវៀតណាមទទួលបានសមិទ្ធិជាច្រើនថែមទៀត ក្នុងកិច្ច
ការ អភិវឌ្ឍន៍ប្រទេសជាតិ លើកកំពស់តួនាទីរបស់វៀតណាមក្នុងតំបន់និងឆាក
អន្តរជាតិ៕