អគ្គលេខាបក្សកម្មុយនីស្តវៀតណាមទទួលជួបសន្ទនាជាមួយនាយករដ្ឋមន្ត្រីឡាវ

អគ្គលេខាបក្សកម្មុយនីស្តវៀតណាមទទួលជួបសន្ទនាជាមួយនាយករដ្ឋមន្ត្រីឡាវ - ảnh 1
អគ្គលេខាបក្សកម្មុយនីស្តវៀតណាមទទួលជួបសន្ទនាជាមួយនាយករដ្ឋមន្ត្រីឡាវ

(VOV)_នារសៀលថ្ងៃទី១៧ កក្កដា នៅទីក្រុងហាណូយ អគ្គលេខាបក្សកម្មុយ នីស្តវៀតណាម លោក Nguyen Phu Trong បានទទួលជួបសន្ទនាជាមួយ​លោក 
Thoongxing Thammavong សមាជិកការិយាល័យនយោបាយ និងជា​នាយក​រដ្ឋមន្ត្រី
ឡាវ ដែលកំពុងបំពេញទស្សនកិច្ចនៅវៀតណាម។ លោក ​Nguyen Phu Trong បាន
អបអរសាទររាល់សមិទ្ធិផលសំខាន់ដែលឡាវទទួល​បាន​នាពេលកន្លងទៅ និងជឿ
ជាក់ថា ក្រោមការដឹកនាំរបស់បក្សប្រជាជន ​បដិវត្តន៍ឡាវ ការគ្រប់គ្រង បញ្ជាណែ
នាំរបស់រដ្ឋាភិបាលឡាវ ប្រជាជនឡាវនឹង​បន្តពង្រីករាល់សមិទ្ធិផលដែលទទួលបាន
 អនុវត្តជោគជ័យសេចក្ដីសម្រេចចិត្ត ​មហាសន្និបាត លើកទី៩ របស់បក្ស និងផែន
ការអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គម ៥ឆ្នាំលើកទី៧ ។ ទន្ទឹមនឹងនោះ អគ្គលេខា Nguyen
 Phu Trong បានអះអាងថា៖​វៀត​ណាម ជានិច្ចកាលគោរព និងធ្វើអស់ពីកម្លាំងកាយ
ចិត្តរបស់ខ្លួន រួមជាមួយឡាវ បន្តនាំទំនាក់ទំនងសាមគ្គីភាព ពិសេស កិច្ចសហប្រតិ
បត្តិការលើគ្រប់វិស័យ វៀតណាម-ឡាវ អភិវឌ្ឍន៍ឡើងកំរិតថ្មី ដើម្បីការអភិវឌ្ឍន៍
របស់ប្រទេស​និមួយៗ​ ដើម្បី​សន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍
នៅក្នុងតំបន់និងអន្តរជាតិ។

          ក៏ក្នុងរសៀលថ្ងៃដដែល ប្រធានរដ្ឋសភាវៀតណាម លោក Nguyen Sinh Hung
 និងឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Vu Van Ninh ក៏បាន​ទទួលជួបសន្ទនាជា
មួយនាយករដ្ឋមន្ត្រីឡាវ លោក Thoongxing Thammavong​ ​​និង​គណៈប្រតិភូជាន់ខ្ពស់រដ្ឋាភិបាលឡាវផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ